ខ្សែប្រយុទ្ធ Wilfried Zaha បានចុះកិច្ចសន្យាថ្មីរយៈពេល 5 ឆ្នាំទៀត នៅកីឡាដ្ឋាន Selhurst Park របស់ ក្លឹប Crystal Palace រហូតដល់ឆ្នាំ 2023 ខណៈដែរមានក្លឹបជាច្រើនកំពុងតែចង់បានគាត់។

Wilfried Zaha
Wilfried Zaha

កីឡាករសញ្ចាតិកូតឌីវ័រ វ័យ 25ឆ្នាំរូបនេះ ផ្សារភ្ជាប់យ៉ាងខ្លាំងក្នុងការផ្ទេរទៅកាន់ក្លឹប Tottenham ឬ Chelsea ក្នុងទីផ្សារដោះដូរកីឡាករនារដូវនេះ។ ប៉ុន្តែពេលនេះលោកបានបញ្ចប់ពាក្យចរចាមរាមទាំងនេះហើយ​ ដោយលោកបន្តស្នាក់នៅក្លឹបចាស់របស់លោក 5ឆ្នាំទៀត ខណៈដែរក្លឹបធំៗនៅអឺុរ៉ុបចង់បានលោកក៏លោកមិនទៅដែរ។

Zaha គឹជាកីឡាកររបស់ Crystal Palace បណ្ដុះបណ្ដាល់ផ្ទាល់តាំងពីលោកនៅកុមារ លោកក៏បានលេងក្លឹបអាជីពជាមួយ Crystal Palace នៅឆ្នាំ 2010–13 នឹងផ្លាស់ទៅលេងឱ្យ Manchester United នៅឆ្នាំ 2013 ។ នឹងមានការខ្ចីជើងបន្តរបស់ Cardiff City នឹង Crystal Palace រហូតដល់ឆ្នាំ 2015 ក្លឹបនេះទិញផ្ដាច់ជាស្ថាពរ ៕

ប្រភពពី៖ BBC