គ្រូបង្វឹក Zidane បាននិយាយថាឱ្យកីឡាករ Cristiano Ronaldo ផ្តោតលើទម្រង់លេងរបស់គាត់សិន ចំពេលដែលរបាយការណ៍របស់ក្លឹប Real Madrid ថានិងបើកទ្វារឱ្យគាត់ចាកចេញពីក្លឹប។

photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

Ronaldo ដែលបានស៊ុតបាល់បញ្ចូលទីត្រឹមតែ 4 គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 14 ប្រកួតនៅ La Liga ។ក្នុងរដូវកាលនេះ Ronaldo បានភ្ជាប់ទំនាក់ទំនងជាប្រចាំជាមួយនឹងការចាកចេញពីអេស្ប៉ាញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាមួយនឹងអតីតក្លឹប Manchester United ដែលជាគោលដៅដ៏សំខាន់បំផុតរបស់គេ។

ថ្លែងទៅកាន់ការប្រកួត Copa del Rey ជាមួយនឹងក្រុម Leganes នៅថ្ងៃព្រហស្បតិ៍នេះ Zidane បានច្រានចោលការរំពឹងទុកទាំងនេះ ហើយបានប្រាប់ Ronaldo ថាដែលស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ 2021 គឺយើងផ្តោតលើបញ្ហានៅលើទីលានបានហើយមិនបាច់គិតអ្វីទេ ។

photo of Zinedine Zidane
Zinedine Zidane Manager of Real Madrid

គាត់បន្តទឿតថា: ”យើងដឹងថាគាត់អាចជជែកពិភាក្សាគ្នានៅក្រៅក្លឹប ប៉ុន្តែយើងគិតថា Cristiano ត្រូវតែគិតពីការលេងដូចដែលគាត់តែងតែធ្វើ”។ ខ្ញុំមិនអាចស្រមៃថា Cristiano នឹងទៅកន្លែងណាផ្សេងឡើយ។ គាត់ស្ថិតនៅក្លឹបរបស់គាត់ ជាកន្លែងដែលគាត់គួរនៅ ។ អ្នករាល់គ្នាស្រឡាញ់គាត់នៅទីនេះ។ ខ្ញុំមិនចង់និយាយអំពីកិច្ចសន្យារបស់គាត់ទេ។ អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនោះ គឺបញ្ហានៅលើទីលាន នោះគឺជាអ្វីដែលខ្ញុំនិយាយទៅកាន់ Cristiano ។នៅពេលដែលខ្ញុំមានការលំបាកក្នុងនាមជាកីឡាករ ខ្ញុំគ្រាន់តែខិតខំធ្វើការហើយគិតថាក្រុមនេះនឹងធ្វើរឿងល្អក្នុងពេលឆាប់ៗនេះ។

ប្រភពពី៖ skysports