យោងតាមសម្ដីរបស់លោក Zinedine Zidane គ្រូបង្គោលរបស់ក្រុម Real Madrid និយាយថា ការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុមតោខៀវ Chelsea គឺជាពេលវេលាដ៏ល្អមួយសម្រាប់ខ្សែប្រយុទ្ធឆ្នើម Eden Hazard ដើម្បីបង្ហាញពីសម្ថតភាពទេពកុសល្យក្នុងខ្លួនរបស់គាត់ដែលមានមកប្រឆាំងនឹងអតីតក្លិបរបស់គាត់ ។

Zinedine Zidane
Zinedine Zidane

ចាប់តាំងពីចាកចេញពីក្លឹបនៅលីគកំពូលអង់គ្លេសនៅខែកក្កដាឆ្នាំ ២០១៩ កីឡាករសញ្ជាតិប៊ែលហ្សិកវ័យ ៣០ ឆ្នាំរូបនេះបានតស៊ូនៅទីក្រុងម៉ាឌ្រីតដោយរងរបួសកជើងនិងសាច់ដុំជាច្រើនលើកច្រើនសារធ្វើអោយប៉ះពាល់កម្រិតលេងរបស់គាត់ ។

Eden Hazard
Eden Hazard

ខ្សែប្រយុទ្ធ Eden Hazard បន្ទាប់ពីបានជាសះស្បើយពីរបួសសាច់ដុំកំភួនជើងបានវិលត្រឡប់មកវិញដើម្បីចាប់ផ្តើមការប្រកួត គាត់បានចូលលេងជាកីឡាករបម្រុងពេលប្រកួតជាមួយ Real Betis នៅក្របខ័ណ្ឌ La Liga ហើយបន្ទាប់មកប៉ះអតិតក្លិបចាស់ Chelsea នៅជើងទី ១ នឹងចុងក្រោយប៉ះជាមួយក្រុម Osasuna កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ។ 

Eden Hazard
Eden Hazard

នៅមុនការប្រកួត Real Madrid  ទល់នឹង Chelsea បើយោងតាមសារព័ត៌មាន ESPN មុននេះគ្រូបង្វឹកសញ្ជាតិបារាំងលោក Zidane បាននិយាយថា “វាជាពេលវេលាដ៏ល្អសម្រាប់ Hazard” ។

Eden Hazard
Eden Hazard

គាត់មកទីនេះបានត្រៀមរួចរាល់ហើយនោះគឺជារឿងល្អមួយ ។ ព្រោះពួកយើងពិតជាត្រូវការ Hazard យើងដឹងពីគាត់។ គាត់នឹងជួយក្រុមបានប្រាកដមែន ។