photo of Robert Lewandowski
Robert Lewandowski of Bayern Munich

គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane កំពុងស្នើសុំទៅកាន់ប្រធានក្លឹប លោក Florentino Perez ឱ្យចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Robert Lewandowski ពី Bayern Munich មកកាន់ទឹកដី Santiago Bernabeu នៅរដូវក្តៅនេះ។

របាយការណ៏បានឱ្យដឹងថា Zidane កំពុងសម្លឹងខ្សែប្រយុទ្ធសញ្ចាតិប៉ូឡូញនេះ ក្នុងគោលបំណង់ មកជំនួសកីឡាករសញ្ជាតិបារាំង Karim Benzema ដែលក្នុងរដូវកាលនេះ ទម្រង់លេងរបស់គេ បានធ្លាក់ចុះយ៉ាងខ្លាំងមិនគួរឱ្យជើរ ។

ការពិតណាស់ ប្រធានក្លឹប Real Madrid លោក Florentino Perez ចង់បាន Lewandowski យូរមកហើយ ចាប់តាំងពីគាត់លេងជាមួយ Borussia Dortmund មកម្ល៉េះ ។ ប៉ុន្តែរូបគេបានសម្រេចចិត្ត ចុះកុងត្រាជាមួយក្រុម Bayern Munich ទៅវិញដោយមើលរំលង់ក្លឹប Real Madrid ទៅវិញ ៕

ប្រភពពី៖ 90min