photo of កីឡាករដែលលោក Zidane ឈឺក្បលក្នុងជ្រើសរើស
កីឡាករដែលលោក Zidane ឈឺក្បលក្នុងជ្រើសរើស

ក្រុម Real Madrid នឹងត្រូវធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី 26 ខែឧសភានៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន។ ការជ្រើសរើសកីឡាកររបស់លោក Zinedine Zidane ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រប្រឆាំង Liverpool ។

អ្នកចាត់ការជនជាតិបារាំងរូបនេះកំពុងតែមានការឈឺក្បាលចំពោះកីឡាទាំងនោះ ខណៈដែលកីឡាករសញ្ជាត្តិវេលស៍ Bale កំពុងតែបង្ហាញទម្រង់យ៉ាងល្អផងដែរ។ នៅមានកីឡាករមួយចំនួនទៀតដូចជា Isco, Karim Benzema, Lucas Vazquez និង Marco Asensio សុទ្ធសឹងតែជាកីឡាករដែលមានសម្ថភាពអាចលេងបានដូចគ្នា។

Zidane បាបាននិយាយក្រោយពី Real Madrid យកឈ្នះ 6-0 លើក្រុម Celta Vigo កាលពីល្ងាចថ្ងៃសៅរ៍ថា៖ វានឹងក្លាយជារឿងដ៏ឈឺកក្បាលមួយក្នុងការជ្រើសរើសកីឡាករ 11នាក់ដំបូងម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រប្រឆាំង Liverpool ៕

ប្រភពពី៖ marca