photo of Gareth Bale
Gareth Bale of Real Madrid

លោក Zinedine Zidane គ្រូបង្វឹកក្រុម Real Madrid បានទទូចថាគោលដៅរបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Gareth Bale ។ លោក Jose Mourinho បានបង្ហើបឱ្យដឹងកាលពីរដូវក្តៅមុនថា គាត់នឹងស្ថិតនៅក្នុងទីផ្សារសម្រាប់កីឡាករ សញ្ចាតិវេលស៍រូបនេះ ។

ទោះបីជាយ៉ាងណាក៏ដោយក្រុមបិសាចក្រហម Manchester United នៅតែមានចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរកីឡាករ Bale នៅរដូវក្តៅខាងមុខនេះ ខណៈដែលក្លឹប Real Madrid បានរាយការណ៍ថា ចង់ចាកចេញពីរូបគេដោយសារតែមានកំណត់ត្រារងរបួសមិនល្អ ។

ហើយក្លឹប Man Utd ក៏ត្រូវបានទាក់ទងជាមួយ Raphael Varane ផងដែរនៅមុនការផ្លាស់ប្តូរទីផ្សារនៅខែមករាខាងមុខនេះ ខណៈដែលការរំពឹងទុកអំពីការវិលត្រឡប់របស់កីឡាករ Cristiano Ronaldo ទៅ Old Trafford លេចឡើងជាទៀងទាត់ ។

ប៉ុន្តែលោក Zidane បានទទូចថាគ្មានកីឡាករណាម្នាក់ ត្រូវចាកចេញក្នុងរដូវរងារនេះទេ បើទោះបីជាលោកមិនបានលើកយកមកលេងនៅរដូវក្តៅនេះក៏ដោយ នៅពេលមានសំណើរថាក្រុម Real Madrid នឹងរៀបចំផ្លាស់ប្តូរទម្រុងលេងរបស់កីឡាករឡើងវិញ ៕

Zidane បាននិយាយថា: “យើងដឹងថា Gareth អាចនាំយើងទៅជាយ៉ាងណា ។ វាជាការពិតណាស់ដែលមានការនិយាយច្រើនអំពីរបួសរបស់គេហើយថាគេទើបតែលេងបីប្រកួតបន្ទាប់ពីអវត្តមានដោយសាររបួស” ។

ប្រភពពី៖ manchestereveningnews