លោក Zinedine Zidane ចង់វិលត្រលប់ទៅធ្វើជាគ្រូបង្វឹកវិញនារដូវកាលក្រោយ នៅក្របខ័ណ្ឌ Premier League ដោយទៅជំនួសលោក Jose Mourinho នៅក្រុមបិសាចក្រហម Manchester United។ នេះបើយោងតាមព៍ត៌មាននៅក្នុងប្រទេសបារាំង។

លោក José Mourinho នឹងលោក Zinedine Zidane
លោក José Mourinho នឹងលោក Zinedine Zidane

Zidane បានដើរចេញពីការងារជាគ្រូបង្វឹករបស់ក្រុម Real Madrid នៅខែឧសភា។ ដោយលោកបានដឹកក្លឹបនេះឈ្នះពាន Champions League លើកទី 3 ជាប់ៗគ្នាបានត្រឹមតែប្រាំថ្ងៃប៉ុណ្នោះ។ គាត់ក៏ធ្លាប់ឈ្នះពាន La Liga ជាមួយក្រុម Real Madrid នៅឆ្នាំ 2017 និងពានរង្វាន់ Club World Cup ចំនួន 2 ផងដែរក្នុងអំឡុងពេល 2 ឆ្នាំកន្លះរបស់គាត់ក្នុងនាមជាអ្នកគ្រប់គ្រងក្រុមដំបូងនៅ Santiago Bernabeu។

បើយ៉ោងទៅតាមសារព៍ត៌មាន L’Equipe របស់បារាំងបានឱ្យដឹងថា លោក Zidane កំពុងតែពិចារណាលើតួនាទីរបស់គាត់វិញ ខណៈដែរលោកចង់ទៅដឹកនាំនៅក្របខ័ណ្ឌ Premier League គឺគ្លឹបបិសាចក្រហម Manchester United ៕

ប្រភពពី៖ Metro