អ្នកចាត់ការទូទៅរបស់ Real Madrid អះអាងថា ខ្លួនមានការខកចិត្តយ៉ាងខ្លាំង ចំពោះកីឡាករសំណព្វចិតម្នាក់របស់ខ្លួន នៅរដូវកាលនេះ ការសែតក្នុងស្រុកមួយអះអាងថា ឥឡូវគាត់ត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់កីឡាករសំណព្វចិតរបស់គាត់ នៅពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខនេះ។

photo of Isco And Zinedine Zidane
Isco And Zinedine Zidane

ជាការពិតណាស់ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានរងការរិះគន់យ៉ាងខ្លាំនៅពហុកីឡាដ្ឋាន Santiago Bernabeu នៅរដូវកាលនេះ បន្ទាប់ពីបានទម្លាក់ 19 ពិន្ទុពីក្រុមមេដឹកនាំ La Liga ដោយក្លឹប FC Barcelona និងបានគេទម្លាក់ចេញពីការប្រកួត Copa del Rey ដោយក្រុម CD Leganes ។

យោងតាមសារព័ត៌មាន El Chiringuito អះអាងថា Zidane នឹងលក់ Isco នៅពេលទីផ្សារដោះដូរកីឡាករបើកម្ដងទៀត ប្រសិនបើគាត់នៅតែជាអ្នកចាត់ការទូទៅរបស់ Real Madrid ។

ប្រភពដដែរបានអោយដឹងថា លោក Zidane មានការខកចិត្តយ៉ាងខ្លាំ ចំពោះចង្វាក់លេងរបស់ Isco ក្នុងយុទ្ធនាការនេះ បន្ទាប់ពីគាត់អោយកីឡាករ James Rodriguez ទៅកាន់ក្លឹប Bayern Munich ក្នុងកិច្ចសន្យាខ្ចីជើង រយៈពេលពីរឆ្នាំនឹងមានជម្រើសទិញផ្ដាច់ផងដែរ។

Zidane រាយការណ៍ថា «ការសម្រេចចិត្តដក់ James ជំនួសដោយ Isco ដែលជាការសម្រេចចិត្តមួយដ៏ល្អ តែឥឡូវនេះគាត់មានការសោកស្តាយខ្លាំងណាស់ចំពោះរឿងនេះ»៕

ប្រភពពី៖​ soccerladuma