photo of Isco And Zinedine Zidane
Isco And Zinedine Zidane of Real Madrid

គ្រូបង្វឹកក្លឹបអធិរាជស Real Madrid លោក Zinedine Zidane បានច្រានចោលពាក្យចចាមអារ៉ាម ទាក់ទងនឹងការលក់កីឡាករ Isco ចប់រដូវកាលនេះ បន្ទាប់ពីមានការលេចលឺជាច្រើន ក្នុងមួយរយៈពេលចុងក្រោយនេះ ហើយគាត់ចង់អោយ Isco ស្នាក់នៅ Real Madrid អស់មួយជីវិត ។

តាម​ការ​លេច​ឭ​ថា Isco បានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លឹប Chelsea ,Tottenham , Manchester City និង Liverpool ក្នុងរយៈពេល 12ខែកន្លងមក ហើយរបាយការណ៍មួយនៅក្នុងប្រទេសអេស្ប៉ាញបានអោតដឹងថា Zidane ចង់ច្រានចោលពាក្យចចាមអារ៉ាម ចំពោះ​​រឿង Isco នឹង​ចេញ​ពី​ក្លឹប។

Zidane បានប្រាប់ក្រុមអ្នកកាសែតថា៖ «ខ្ញុំរីករាយដែលអ្នកបានសួរខ្ញុំ ។ ខ្ញុំ​ធ្លាប់​ត្រូវ​បាន​សួរ​កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករា​កន្លង​ទៅ​ថា ហេតុ​អ្វី​ ពួក​​យើង​មិន​ទិញ​កីឡាករ​ថ្មី​ចូល?។ ខ្ញុំតែងតែជឿលើកីឡាកររបស់ខ្ញុំហើយខ្ញុំនឹងមិនទិញនណាររហូតដល់បញ្ចប់រដូវកាលនេះ ។ ខ្ញុំចង់ឲ្យកីឡាករ Isco ស្ថិតនៅក្នុងក្រុមរបស់ខ្ញុំ ហើយខ្ញុំក៏ចង់ឲ្យរូបគេ ចំណាយពេលពេញមួយជីវិតរបស់គេនៅទីនេះផងដែរ»។

ប្រភពពី៖ mirror