គ្រូបង្វឹករបស់ក្រុមស្តេចស Real Madrid លោក Zinedine Zidane ជឿជាក់ថាកីឡាករ Gareth Bale នឹងមិនចាក់ចេញពី Real Madrid ទេនៅចុងបញ្ចប់នៃរដូវក្ដៅនេះ។

photo of Gareth Bale
Gareth Bale កីឡាកររបស់ក្រុម Real Madrid

ក្នុងរយៈពេលប៉ុន្នានខែចុងក្រោយនេះ លិចឮព័ត៌មានជាច្រើនថាកីឡាករសញ្ចាតិវេលស៍រូបនេះ ចង់ចាក់ចេញពីក្លឹប Real Madrid ខណៈដែលក្លឹបយក្សអង់គ្លេស Manchester United នឹង Tottenham Hotspur កំពុងតែព្យាយាមតាមប្រមាញ់យករូបគេ មកកាន់ទឹកដីអង់គ្លេសជាខ្លាំង។

គ្រូបង្វឹកសញ្ចាតិបារាំងរូបនេះបាននិយាយថា៖ «អារម្មណ៍របស់ខ្ញុំគិតថា Bale នឹងមិនចាកចេញពី Real Madrid ឡើយ។ Bale គឺកីឡាករដ៏សំខាន់របស់ក្រុម។ Bale ត្រូវតែបន្តការហ្វឹកហាត់ឲ្យកាន់តែខ្លាំងជាងនេះដើម្បីឲ្យក្លាយជាកីឡាករល្អបំផុតរបស់ក្លឹបនេះ» ៕

ប្រភពពិ៖ goal