photo of Zinedine Zidane
Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid

ក្រោយពីបានសម្រាក់អន្ដរជាតិ ក៏បានវិលត្រឡប់នៃបញ្ហាចាស់របស់លោក Zinedine Zidane នឹងថា គ្រូបង្វឹករបស់ Real Madrid រូបនេះ មានបញ្ហាខ្លះជាមួយ Isco ខណៈដែលកីឡាកររូបនេះ ថាក្លឹបនេះមិនទុកចិត្តលើគាត់ដូច ជម្រើសជាតិទេ ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនៅផ្ទះរបស់ក្លឹប Las Palmas លោក Zidane និយាយថា៖ «ខ្ញុំមិនអយុត្តិធម៌ចំពោះ Isco ទេ។ គាត់សប្បាយចិត្ត» ។

«ប៉ុន្តែនៅ Real Madrid គាត់មិនមានតួនាទីដូចម្រើសជាតិរបស់គាត់ទេ ប៉ុន្តែខ្ញុំបានបង្ហាញទៅកាន់គេថា គាត់ជាកីឡាករសំខាន់ម្នាក់សម្រាប់ក្រុម។ ខ្ញុំសប្បាយចិត្តចំពោះទម្រង់លេងរបស់គេទល់នឹងអាហ្សង់ទីន» ។

យ៉ាងណាក្ដី លោក Zidane ថា Isco និង Ramos មិនបានធ្វើដំណើរទៅទឹកដី Las Palmas យប់នេះឡើយដោយសារមានបញ្ហាខ្លះ ខណៈពេលកីឡាករខ្លះមានបម្រាប់ នឹង​ទុកជើងសម្រាប់លេង Champions League ជាមួយ Juventus សប្ដាហ៍ក្រោយនេះ ៕

ប្រភពពី៖ marca