photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បានទន្ទឹងរង់ចាំនូវការរំពឹងទុកជាថ្មីអំពីអនាគតរបស់កីឡាករ Cristiano Ronaldo ដោយទទូចថាកំពូលតារាបាល់ទាត់សញ្ចាតិព័រទុយហ្គាល់រូបនេះ ចង់បញ្ចប់អាជីពរបស់ខ្លួននៅឯកីឡដ្ឋាន Bernabeu ប៉ុន្តគាត់បានលើកឡើងថា លោកមិនអាចស្រមៃបានទេ នៅពេល Real Madrid លេងដោយគ្មានវត្តមាន Cristiano Ronaldo ។

នៅក្នុងរដូវកាលនេះ Ronaldo ហាក់មិនសូវស៊ុតបញ្ចូលទីដូចរដូវកាលមុនៗឡើយ ប៉ុន្តែលោក Zidane នៅតែជឿជាក់លើសមត្ថភាពរបស់រូបគេ ។ គាត់បន្តទៀតថា “ខ្ញុំមិនអាចស្រមៃបានទេ ពេល Real Madrid លេងដោយគ្មាន Ronaldo។ គាត់គឺជាកីឡាកររបស់ Real Madrid ហើយគាត់ចង់ចូលនិវត្តន៍នៅទីនេះ។ ខ្ញុំគិតថា Ronaldo នឹងមិនផ្លាស់ទៅទីណាផ្សេងនោះទេ” ។

ប្រភពពី៖ theworldgame