គ្រូបង្វឹករបស់ Real Madrid លោក Zinedine Zidane បានបដិសេធថា ការប៉ះទង្គិចគ្នានៅរាត្រីថ្ងៃពុធនេះ ប្រឆាំងនឹងក្រុម PSG មិន​មែន​ជា​ការ​ប្រកួត​រវាង Ronaldo និង​ Neymar ទេ គឺ PSG ប៉ះ Real ។

photo of Zinedine Zidane
Zinedine Zidane of Real Madrid

Ronaldo បច្ចុប្បន្ន​កំពុង​កាន់​ពាន Ballon D’Or 5សម័យ និង​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ Champions League​ រដូវ​កាល​នេះ​មាន 9​គ្រាប់។ រឺឯ Neymar វិញ ចាប់​តាំង​ពី​ផ្លាស់​ទៅ​ចូល​រួម​ជា​មួយ PSG ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​លើ​លោក ពេល​នេះ​គេ​​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ ក៏​ជា​តារា​កំពូល​ម្នាក់​ក្នុង​ពិភព​បាល់ទាត់​ទៀត នារដូវក្តៅនេះ។

កា​ប៉ះ​ជា​គ្នា​រវាង Real និង​ PSG យប់​នេះ​ជា​ការ​ប្រកួត​រវាង Ronaldo និង Neymar ។ តែ​សម្រាប់​ចំណុច​នេះ Zidane បាន​បដិសេធ​ទាំង​ស្រុង​ ដោយ​បកស្រាយ​ថា៖ «ពួកយើងនិយាយអំពីកីឡាករពីរនាក់ពិតមែន ប៉ុន្តែនៅថ្ងៃស្អែកវាជាជំនួបរវាងក្រុម Real Madrid នឹង Paris Saint-Germain មិនមែន Neymar នឹង Cristiano ទេ» ។

«ពួក​យើង​អាច​និយាយ​ពី​កីឡាករ​ម្នាក់​ដូច​ Ronaldo ដែល​មាន​ភាព​​អស្ចារ្យ​ជា​ច្រើន​ពេល​ប្រកួត និង​ឈ្នះ Ballon D’Or 5​សម័យ តែ​គ្រប់គ្នា​ក៏​អាច​ឃើញ​គុណភាព​​របស់ Neymar លើ​ទីលាន​ដូច​គ្នា។ ពួកគាត់ជាកីឡាករដែលមានល្អ ប៉ុន្តែពួកយើងមិនចង់ឃើញការប្រកួតរវាង Cristiano និង Neymar នោះទេ ពួកយើងចង់ឃើញ Real Madrid និង Paris Saint-Germain»៕

ប្រភពពី៖ dailymail