គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane បាននិយាយថា ខ្លួនរីករាយពិភាក្សាអំពីពាក្យចចាមអារ៉ាមដេញថ្លៃខ្សែប្រយុទ្ធ Neymar ប៉ុន្តែត្រូវតែរង់ចាំការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ចប់សិន ។

photo of Zinedine Zidane នឹង Neymar
Zinedine Zidane នឹង Neymar

ពិតណាស់ រឿងពាក្យចចាមអារ៉ាមចុងក្រោយនៅក្នុងប្រទេសអេស្ប៉ាញនៅសប្តាហ៍នេះបានលើកឡើងថា តារាបាល់ទាត់ប្រេស៊ីលបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Madrid រួចហើយ តែឥឡូវនេះត្រូវតែចាំចរចាជាមួយក្លឹប Paris Saint-Germain សិន។

គ្រូបង្វឹកសញ្ចាតិបារាំងរូបនេះបាននិយាយប្រាប់សន្និសីទការសែតមួយកាលពីថ្ងៃសុក្រថា៖ «ខ្ញុំនឹងមិននិយាយច្រើនអំពីអ្នកកីឡាករណាម្នាក់ដែលមិនមែនជាកីឡាករខ្ញុំឡើយ។ នៅសល់ជាង 10ថ្ងៃនិងពីរប្រកួតទៀតនៅសល់។ បន្ទាប់មកយើងនឹងនិយាយអំពីអ្វីដែលយើងចង់បាន»

ប្រភពពី៖ Goal