photo of Zinedine Zidane
Zinedine Zidane Manager of Real Madrid

គ្រូបង្វឹករបស់អត្តរាជស Real Madrid លោក Zinedine Zidane បាននិយាយថាពានរង្វាន់ Champions League គឺជា DNA របស់ក្រុម Real Madrid។ បន្តាប់ពីក្រុមរបស់លោកបានទម្លាក់ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ក្នុងវគ្គ 4ក្រុមចុងក្រោយកាលពីយប់មុញនេះ។

ពិតណាស់ Real Madrid បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រលើកទី3 ជាប់ៗគ្នាហើយក្នុងពានរង្វាន់ Champions League។ បន្ទាប់ពីខ្សែប្រយុទ្ធ Karim Benzema រកបានពីគ្រាប់ កីឡាករ Joshua Kimmich នឹងខ្សែបម្រើ James Rodriguez រកបានម្នាក់មួយគ្រាប់អោយ Bayern Munich ក្នុងការប្រកួតនៅជើងទីពីរនេះ ដោយសរុមទាំងពីរជើង Real Madrid រកបាន 4 គ្រាប់ រីឯ Bayern Munich វិញរកបាន 3​គ្រាប់ ។

គ្រូបង្វឹកសញ្ចាតិបារាំងរូបនេះបាននិយាយថា៖ «ការប្រកួតប្រជែងសម្រាប់ពានអ៊ឺរ៉ុប វាតែងតែនាំមកនូវអ្វីដែលល្អមកក្លឹបនេះ ព្រោះពួកយើងបានឈ្នះវាបាន 12​ រួចមកហើយ។ វាគឺជា DNA នៃក្លឹបនេះ។ ពួកយើងមិនដែលឈប់ប្រយុទ្ធរហូតដល់នាទីចុងក្រោយនោះទេ។ ដូចពួកយើងលេងកាលពីយប់មិញចឹងគឺពួកយើងព្រឹងរហូតនឹងតស៊ូជាខ្លាំងដើម្បីពាននេះ» ៕

ប្រភពពី៖ Channel new Aasia