ការទទួលជ័យជម្នះលើក្រុម Bayern Munich នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅរាត្រីនេះ វេលាម៉ោង 1:45នាទី។ នឹងធ្វើឱ្យគ្រូបង្វឹកស្ដេចស Real Madrid លោក Zinedine Zidane ឈ្នះ3 ឆ្នាំជាប់ៗគ្នាលើក្រុមនេះ ។

photo of Zinedine Zidane
Zinedine Zidane គ្រូបង្វឹករបស់ក្លឹប Real Madrid

លោក Zinedine Zidane អះអាងថា ថា អនាគតខ្លួនក្នុងនាមជាគ្រូបង្វឹកនៅ Real Madrid មិនអាស្រ័យលើការឈ្នះពាន Champions League នោះទេ។

អ្នកចាត់ការជនជាតិបារាំងថ្លែងបែបនេះស្របពេលក្រុមរហស្សនាមអធិរាជសកំពុងត្រៀមខ្លួនទទួលភ្ញៀវ Bayern Munich ក្នុងជើងទី2 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលីគកំពូលអឺរ៉ុបថា៖ «ឈ្នះពាននេះក៏ខ្ញុំនៅនឹង មិនឈ្នះក៏ខ្ញុំនៅនឹងដែរ ព្រោះពាននេះមិនពាក់ព័ន្ធនឹងអនាគតន៏របស់ខ្ញុំនៅទីនេះឡើយ។ ខ្ញុំនឹងនៅទីនេះបន្តទៀតខ្ញុំមិនខ្វល់ពីណាអ្នកណាយាយអ្វីឡើយ» ។

យ៉ាងណាមិញ បើក្រឡេកទៅមើលប្រវត្ដិក្លិបទាំង2វិញ ក្រុមដែលដឹកនាំដោយលោក Jupp Heyncke បានបរាជ័យទៅលើក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Madrid ចំនួន 2ដងរួចមកហើយ ពោលគឺកាលពីឆ្នាំ 2014 (វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ) និងឆ្នាំ2017 (វគ្គ8ក្រុមចុងក្រោយ)៕

ប្រភពពី៖ marca