គ្រូបង្វឹករបស់ Real Madrid លោក Zinedine Zidane បាននិយាយថា ខ្សែ​ប្រយុទ្ធ Gareth Bale ​កំពុង​ត្រលប់​មក​ទម្រង់​លេង​ល្អ​របស់​ខ្លួន​វិញ​ហើយ រូបនេះគេនឹងមានឈ្មោះលេង​ជម្រើស​ដំបូង​ទល់ Liverpool ​ពាន  Champions League នៅថ្ងៃសៅរ៍ក្រោយទៀតផង ។

photo of Gareth Bale
Gareth Bale of Real Madrid

ពិតណាស់ យប់មិញ​នេះ Real Madrid ​បាន​ត្រឹម​ស្មើ Villarreal ​ក្នុង​លទ្ធផល2 -2 ​ប៉ុណ្ណោះ ដោយ ​2​គ្រាប់​របស់​ក្រុម​អធិរាជ​ស​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Gareth Bale ​1​គ្រាប់ ​និង Cristiano Ronaldo 1​គ្រាប់។ ដោយសារ​តែ​រក​គ្រាប់​បាល់​បាន 5​គ្រាប់ ​ក្នុង​ 3​ប្រកួត​ចុង​ក្រោយ​នេះ ​ទើប​បាន​ជា Bale ​ត្រូវ​អ្នក​ចាត់ការ​សរសើរ​ទម្រង់​លេង​ល្អ​ត្រលប់​មក​វិញ។

Zidane បាននិយាយថា “គាត់​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​នោះ​ទេ គាត់​នៅ​តែ​ល្អ​ដូច​មុន។ គាត់បានខិតខំហ្វឹកហាត់យ៉ាងខ្លាំងនៅក្រៅទីលាន ដូចដែលបានដឹងហើយប៉ុន្នានប្រកួតចុងក្រោយគេរកគ្រាប់បាល់បានរហូត។ គាត់​កំពុង​បង្ហាញ​ថា​គាត់​សក្ដិសម​បំផុត​សម្រាប់​ជម្រើស ​11នាក់​ដំបូង​ជាមួយ​ក្រុម Liverpool ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ dailymail