photo of Gareth Bale And Zinedine Zidane
Gareth Bale And Zinedine Zidane of Real Madrid

Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បាននិយាយថា Gareth Bale នឹងតែងតែមានសារៈសំខាន់ ចំពោះក្លឹបនេះ បើទោះបីជាគាត់អវត្តមាន 3 ក្នុងការប្រកួត 4 លើកចុងក្រោយក៏ដោយ។

របាយការណ៍នៅប្រទេសអេស្ប៉ាញអះអាងថា ខ្សែប្រយុទ្ធរូបនេះមានការខកចិត្ត ដែរមិនបានលេងនៅឯកីឡដ្ឋាន Bernabeu ហើយក្លឹបជើងឯកអ៊ឺរ៉ុប នឹងព្យាយាមមិនដាក់រូបគេនៅរដូវក្តៅនេះ។ ប៉ុន្តែលោក Zidane បាននិយាយថា កីឡាករវេលស៍កំពុងស្ថិតក្នុងដំណើរការកាន់តែប្រសើឡើង ។

ការពិតណាស់ Bale បានសម្រាក់រយៈពេលពីរខែ នៅក្នុងរដូវស្លឹកឈើជ្រុះដោយមានបញ្ហាកំភួនជើង ។ Zidane បាននិយាយថា  «ខ្ញុំចង់ឱ្យគាត់ជាសះស្បើយ 100% ហើយខ្ញុំមិនចង់បាត់បង់គាត់ម្តងទៀតទេ ។ ខ្សែប្រយុទ្ធវេលស៍រូបនេះ នឹងបន្តដើរតួយ៉ាងសំខាន់នៅ Real Madrid» ៕

ប្រភពពី៖ BBC