គ្រូបង្វឹកលោក Zinedine Zidane បានបង្ហើបថា កីឡាករ Neymar និង Cristiano Ronaldo អាចនឹងក្លាយទៅជាដៃគូរប្រយុទ្ធដ៏សំខាន់សម្រាប់ក្រុម Real Madrid នៅរដូវកាលក្រោយ។

photo of Cristiano Ronaldo នឹង​ Neymar
Cristiano Ronaldo នឹង​ Neymar

ខណៈដែលព័ត៌មានកំពុងតែរីកដុះដាលថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនោះ អាចនឹងផ្លាស់ប្តូរក្លឹបមកកាន់ Real Madrid លោក Zidane បានបង្ហើបសម្តីមួយចំនួនដែលធ្វើឲ្យអ្នកសារព័ត៌មានកាន់តែចាប់អារម្មណ៍។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា៖ «នៅពេលបញ្ចប់ពានរង្វាន់ Champion League គឺពួកយើងនឹងពិភាក្សាគ្នាថា តើយើងគួរធ្វើការផ្លាស់ប្តូរអ្វីខ្លះ? យ៉ាងណាក្តី ខ្ញុំមិនអាចនិយាយពី Neymar បាននៅឡើយទេ។ កីឡាករល្អអាចលេងជាមួយគ្នាបាន បើយើងនិយាយពី Ronaldo និង Neymar»៕

ប្រភពពី៖ Goal