គ្រូបង្វឹក Real Madrid លោក Zinedine Zidane បាននិយាយថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងជាពីរបួសមុនប្រកួត វគ្គផ្ដាច់ព្រ័ត្រ Champions League ដល់ទៅ 150% ឯណោះ។

photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

ខែ្សប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះ បានរងរបួសបន្តិចបន្តួច នៅក្នុងជំនួបទល់នឹង Barcelona នាពេលថ្មីៗនេះ ប៉ុន្តែលោក Zidane បានចេញមុខមកបកស្រាយយ៉ាងច្បាស់ ដើម្បីកុំឲ្យអ្នកគាំទ្រ Real Madrid មានការព្រួយបារម្មណ៍។

គ្រូបង្វឹកសញ្ចាតិបារាំងរូបនេះនិយាយក្នុងសន្និសីទសារព័ត៌មានមុនជំនួប La Liga ពាក់កណ្ដាលសប្ដាហ៍នៅផ្ទះ Sevilla ថា៖ «ពួកគេនឹងនៅវគ្គផ្ដាច់ព្រ័ត្រទាំងអស់គ្នា។ ខ្ញុំប្រាប់អ្នកឱ្យដឹង។ 150%​។ កីឡាករ​ដែល​ប៉ះពាល់​បំផុត​គឺ Cristiano Ronaldo គាត់​រង​របួស​ក្រោយ​គេ​។ Isco ក៏​បាន​ចូលហាត់​ជាមួយ​ពួក​យើង​វិញ​ដែរ តែ​យើង​នឹង​ឃើញ​ថា​វា​យ៉ាង​ម៉េច​។ Carvajal ​ជិត​ជា​ហើយ តែ​មិន​ទាន់​បាន​ចូលហាត់​វិញ​ទេ​។ ទោះ​យ៉ាង​ណា កាយ​សម្បទា​របស់​គេ​លែ​ង​អីហើយ​» ៕

ប្រភពពី៖ Goal