Photo of Zinedine Zidane
Zinedine Zidane Manager of Real Madrid

គ្រូបង្វឹកក្រុមស្តេចស Real Madrid លោក Zinidine Zidane បានលើកឡើងថា Tottenham មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឈ្នះពានរង្វាន់ Champion League នៅក្នុងរដូវកាលនេះ។

Real Madrid បានបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីជើង Spurs ក្នុងលទ្ធផល ៣ទល់នឹង១ ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោក Zidane បាននិយាយថា “មានក្រុមជាច្រើនដែលអាចឈ្នះពាន Champion League ហើយក្នុងនោះ ក៏មាន Spurs ផងដែរ។ ពួកគេពិតជាលេងបានល្អជាងយើង។

ការស៊ុតបាល់បញ្ចូលទីរបស់ Dele Alli និងគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Christian Eriksen បានធ្វើឱ្យក្រុមម្ចាស់ជើងឯកនៃទីក្រុងឡុងដ៍ទទួលបានជ័យជម្នះលើ ក្រុម Real Madridនិងបានឆ្លងផុតនៅវគ្គជម្រុះនៃការប្រកួតនេះ។
លោក Zidane បានទទួលស្គាល់ថាក្រុមរបស់គាត់បានលេងនៅក្រៅទឹកដី Wembley ហើយបាននិយាយថាបន្ទាប់ពីការបរាជ័យនោះក្រុម Spurs គឺជាក្រុមមួយក្នុងចំណោមក្រុមជាច្រើនដែលអាចឈ្នះពានរង្វាន់ Champion League ។