photo of Zinedine Zidane
Zinedine Zidane of Real Madrid

គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បាននិយាយថា គាត់មានការធុញទ្រាន់នឹងការរិះគន់ណាស់ តែគាត់ទទួលបានប៉ុន្តែ គាត់និយាយថាគាត់នឹងមិនផ្លាស់ប្តូរអ្វីទាំងអស់ ។ បច្ចុប្បន្នក្រុម Real Madrid កំពុងតែធ្លាក់ទម្រង់លេងយ៉ាងខ្លាំង បើធៀបទៅនឹងរដូវកាលមុនៗ និងកំពុងនៅពីក្រោយក្រុមគូប្រជែង Barcelona ដល់ទៅ 16ពិន្ទុ។

Zidane បានឆ្លើយតបនៅពេលគេសួរថា តើលោកធុញទ្រាន់នឹងការរិះគន់ទាំងអស់នោះឬទេ ”បាទខ្ញុំពិតជាធុញទ្រាន់នឹងរឿងនេះណាស់ ប៉ុន្តែខ្ញុំនឹងមិនផ្លាស់ប្តូរអ្វីទាំងអស់ ហើយខ្ញុំមិនចង់ផ្លាស់ប្តូរវាទេ ។ វាងាយស្រួលណាស់ក្នុងការនិយាយអាក្រក់ពីយើង វាមិនពិបាកទេក្នុងការនិយាយអាក្រក់ពី Real Madrid នៅពេលនេះ យើងមិនផ្លាស់ប្ដូរដោយសារសំដីអ្នកគាំទ្រទេ ហើយនៅពេលនេះយើងកំពុងត្រូវជំនួយពីអ្នកគាំទ្រ” ។