photo of Zinedine Zidane
Zinedine Zidane coach of Real Madrid

Zinedine  Zidane បាននិយាយថា រូបលោកនឹងនិយាយជាមួយនឹងប្រធានក្លឹបក្នុងការទិញនៅខ្សែរប្រយុទ្ធថ្មីសម្រាប់ជំនួសនៅតំណែងរបស់ កីឡាករ Benzema នៅដើមខែមករាខាងមុខ ។

Zidane បាន​បន្ថែមទៀតថា៖ “តាម​ពិត​ទៅ Benzema លេង​ល្អ​ណាស់ អ៊ីចឹង​ហើយ​ខ្ញុំ​មិន​ត្រូវ​ការឲ្យ​​ក្លឹប​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​ឡើយ ។ នរណា​គិត​អី​គិត​ទៅ ប៉ុន្តែ​ចំពោះ​ខ្ញុំ គេ​លេង​បាន​យ៉ាង​ល្អ ។ រូបគេ​បាន​ធ្វើ​ការ​បង្កើត​ឱកាស​ស៊ុត​បានជា​ច្រើន​ ហើយ​ខ្ញុំ​ក៏​អស់​សង្ឃឹម​ដូច​ Benzema ដែរ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​បាល់​មិន​ចូល​សំណាញ់​ទីផងនោះ” ។

កីឡាករ Benzema​ សឹងនឹងរកបានមួយគ្រាប់ទៅហើយ នៅក្នុងការប្រកួតនោះ បើសិនជា Ronaldo មិនបានបង្កកំហុសនោះ ។

” រូបគេមិនសូវបានបង្ហាញទម្រង់លេងមុខទីបានល្អមែន ប៉ុន្តែខ្ញុំគិតថា រូបគេនៅតែល្អសម្រាប់ខ្ញុំ Benzema” ។រកបានត្រឹមតែ 2 គ្រាប់ប៉ុណ្ណោះនៅក្នុងរដូវកាលថ្មីនេះសម្រាប់ក្រុម ។

photo of Karim Benzema
Karim Benzema of Real Madrid

ប្រភពពី៖ Marca