យ៉ោងតាមសារព៍ត៌មាន Daily Mail បានឱ្យដឹងថា អតីតគ្រូបង្វឹក Real Madrid លោក Zinedine Zidane បានប្រាប់មិត្តភក្តិថាគាត់ថា ខ្លួនចង់ទៅដឹកនាំក្លឹបបិសាចក្រហម Manchester United ណាស់ ប្រសិនបើ លោក Jose Mourinho ត្រូវបានគេបណ្តេញចេញពីក្លឹប។

Zinedine Zidane
Zinedine Zidane

Mourinho កំពុងអង្គុយនៅកៅអីក្តៅ ក្នុងតំណែងជាអ្នកចាត់ការក្រុម Man Utd បច្ចុប្បន្ន បន្ទាប់ពីមិនអាចទិញកីឡាករល្អៗចូល និងចាញ់ Brighton កាលសប្តាហ៍មុន។ អ្នកចាត់ការវ័យ៥៥ឆ្នាំ ក៏មានរឿងជាមួយកីឡាករមួយចំនួនដូចជា Paul Pogba និង Anthony Martial ផងដែរ។

Jose Mourinho
Jose Mourinho

បច្ចុប្បន្ន Mourinho កំពុងប្រឈមមុខនឹងការប្រកួតដ៏សំខាន់មួយនៅផ្ទះរបស់ក្រុម Tottenham នៅរាត្រីថ្ងៃចន្ទខាងមុខនេះ ហើយបើភ្លាត់ចាញ់ នោះ Mourinho នឹងកាន់តែមានសម្ពាធ ប្រឈមនឹងការបាត់បង់តំណែងហើយ ៕

ប្រភពពី៖ Daily Mail