photo of Gareth Bale
Gareth Bale of Real Madrid

Zinedine Zidane បានទទូចថា Gareth Bale នៅតែជាផ្នែកមួយដ៏សំខាន់នៃ ផែនការ របស់ក្រុម Real Madrid បើទោះបីជា មានការរំពឹងទុកកាន់តែច្រើនឡើង ដែលភ្ជាប់កីឡាករវេលស៍ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញរដូវកាលក្រោយ។

ពិតណាស់ ពាក្យចចាមអារ៉ាមបានវិលត្រឡប់មកកាន់អនាគតរបស់កីឡាករ Bale ចាប់តាំងពីគាត់ត្រឹមជាកីឡាករបម្រុងសម្រាប់ Real Madrid ពេលឈ្នះ 2-1 លើក្រុម Paris St Germain កាលពីថ្ងៃអង្គារ ។

Zidane បានប្រាប់សន្និសីទសារព័ត៌មានថា៖ Gareth នឹងមិនទៅណាឡើយ ។ គាត់គឺជាផ្នែកមួយនៃក្រុម កីឡាករដែលពោរពេញដោយទេពកោស្យល្អ ។ គេមិនបានលេងជម្រើដំបូងក្នុងវគ្គ 16ប្រកួតចុងក្រោយទេ (ប្រឆាំងនឹងប៉ារីស) ប៉ុន្តែខ្ញុំមិនមានបញ្ហាអ្វីជាមួយគាត់ទេ ៕

ប្រភពពី៖ sport360