photo of Cristiano Ronaldo
Cristiano Ronaldo of Real Madrid

គ្មានបញ្ហាអ្វីទេរវាងកីឡាករ Cristiano Ronaldo និងប្រធានក្រុម Real Madrid លោក​ Sergio Ramos ដែលគ្រូបង្វឹក Zinedine Zidane បានអះអាងនៅមុនថ្ងៃប្រកួតថ្ងៃសៅរ៍ជាមួយក្រុម Atletico Madrid ។

ការសម្រុះសម្រួលចំពោះការប្រកួតបានផ្តោតទៅលើភាពខុសគ្នារវាង មតិយោបល់រវាងកីឡាករ Ramos និង Ronaldo ថាតើក្រុមកីឡាករដែលនៅសល់នឹងរឹងមាំដូចរដូវកាលមុនដែរឬទេ ក្រោយបានការចាកចេញពីរដូវក្តៅដោយកីឡាករ Alvaro Morata, James rodriguez និង Pepe ។

Ronaldo បានលើកឡើងថ្មីៗនេះថា ក្រុមរបស់ Madrid មានភាពខ្សោយខណៈពេលដែលមានការផ្លាស់ប្តូរនៅក្នុងក្រុម ប៉ុន្តែមួយសប្តាហ៍ក្រោយមកលោក Ramos មិនយល់ស្របខណៈដែលគាត់បាននិយាយថាអារម្មណ៍របស់ Ronaldo ទៅលើការខ្វះគ្រាប់បាល់ក្នុងលីកមិនមែនជាអ្វីដែលល្អបំផុតនោះទេ។

ប៉ុន្តែលោក Zidane បាននិយាយកាលពីថ្ងៃសុក្រថាមិត្តរួមក្រុមរយៈពេលវែងដែលមានបទពិសោធន៍ពីរនាក់អាចមានទស្សនៈផ្សេងគ្នាដោយគ្មានបញ្ហានៅក្នុងបន្ទប់សំលៀកបំពាក់នោះទេ។

Zidane បន្តទៀតថា “កីឡាករទាំងពីររូបនេះគឺជាផ្នែកមួយនៃប្រវត្តិរបស់ក្លិបនេះ។ ពួកគេគោរពគ្នាទៅវិញទៅមក ហើយជាមនុស្សឆ្លាតវៃ ។ ពួកគេរួបរួមគ្នាយូរអង្វែងហើយឈ្នះពានរង្វាន់ជាច្រើនណាស់ ។ ប្រហែលជាពេលខ្លះ ពួកគេមិនយល់ស្រប លើអ្វីមួយដែលមិនសំខាន់” ។

 

ប្រភពពី៖ espnfc