ទោះខ្លួនទើបតែដឹកនាំ Real Madrid​ ឱ្យឈ្នះ Champion League ជា​លើក​ទី​ 3​ជាប់​គ្នាក៏ដោយ តែលោក Zinedine Zidane នៅតែសម្រេចចិត្តដើរចេញពីក្លឹប ក្រោម​ហេតុផល​មួយ​ចំនួនកីឡាករនឹងក្លឹប។

photo of Zinedine Zidane
Zinedine Zidane គ្រូបង្វឹករបស់ Real Madrid

ជាការពិតណាស់ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានមកដឹកនាំ Real Madrid នៅក្នុងឆ្នាំ2016 និងបានជួយក្រុមឈ្នះពានជាច្រើន ជាពិសេសការឈ្នះ Champion League 3ឆ្នាំជាប់ៗគ្នា។

ក្នុង​សន្និសីទកាសែត​កាល​ពី​ម្សិលមិញ គ្រូបង្វឹកសញ្ចាតិបារាំងរូបនេះនិយាយថា៖ «បន្ទាប់ពីរយៈពេល3 ឆ្នាំ ខ្ញុំគិតថាវាជាពេលដើម្បីចាកចេញ។ វាពិបាកក្នុងការបន្តបង្វឹកបន្ទាប់ពី3 ឆ្នាំនៅទីនោះ។ ខ្ញុំមិនមើលឃើញច្បាស់ឡើយថាយើងនឹងបន្តឈ្នះយ៉ាងពិតប្រាកដឬយ៉ាងណា ជាពិសេសរឿងកីឡាករនឹង​ក្រុម។ ដូច្នេះកុំនៅយូរពេកនាំតែមានកំហុស។ ការសម្រេចចិត្តនេះ ខ្ញុំនិយាយដោយស្មោះចេញពីចិត្ត» ៕

ប្រភពពី៖ Marca