គ្រូបង្វឹកស្ដេចស Real Madrid លោក Zinedine Zidane បានសារភាពថា គាត់ដឹងថាគាត់នឹងមិនក្លាយជាគ្រូបង្វឹកនៅ Santiago Bernabeu ក្នុងរយៈពេលមួយទសវត្សរ៍នោះទេ ។

photo of Zinedine Zidane
Zinedine Zidane of Real Madrid

អតីតគ្រូបង្វឹកបារាំងរូបនេះ​ បានរីករាយជាមួយនឹងការចាប់ផ្តើមដ៏គួរឱ្យកត់សម្គាល់ក្នុងអាជីពជាគ្រូបង្វឹករបស់គាត់ដោយដឹកនាំក្រុម Los Blancos ឈ្នះពានរង្វាន់ UEFA Champions League ពីរលើកក្នុងយុទ្ធនាការដំបូងរបស់គាត់ និងពានរង្វាន់ La Liga 1 លើកផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយការនិយាយជាមួយសារព័ត៌មានកីឡាបាល់ទាត់បារាំងថា Zidane បាននិយាយថាលោកមិនរំពឹងថា នឹងមានវត្តមានគាត់ជាមួយ Real ក្នុងរយៈពេលយូរនោះទេ ។ “ខ្ញុំមិនត្រូវបានការពារដោយអ្វីដែលខ្ញុំបានធ្វើក្នុងនាមជាគ្រូបង្វឹកម្នាក់នៅក្លឹបនេះទេ ខ្ញុំដឹងថាថ្ងៃណាមួយវា (ការងារជាគ្រូបង្វឹក) នឹងបញ្ចប់នៅក្រុម Real Madrid ដូច្នេះខ្ញុំប្រឹងប្រែងខ្លាំងហើយខ្ញុំធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន” ។

ប្រភពពី៖ bleacherreport