យោងតាមការបោះពុម្ពផ្សាយរបស់អេស្ប៉ាញ Sport កីឡាករបារាំង បាអោយដឹងថា Zidane មានការខកចិត្តជាមួយនឹងក្រុមរបស់គាត់ ខណៈដែលគាត់មានអារម្មណ៍ថា ពួកគេមិនបានសងគាត់ជាមួយនឹងជំនឿដូចគ្នាដែលគាត់បានដាក់ជាមួយពួកគេ។

photo of Zinedine Zidane
Zinedine Zidane of Real Madrid

លោក Florentino Perez ប្រធានក្លឹប Real Madrid ទំនងជាចង់ពង្រឹងក្រុមនេះ នៅដើមរដូវកាលនេះ ប៉ុន្តែលោក Zidane បានសម្រេចចិត្តប្រឆាំងនឹងរឿងនេះ នៅពេលដែលគាត់មានអារម្មណ៍ថាកីឡាករដែលគាត់លេងបានល្អគ្រប់គ្រាន់ហើយសម្រាប់ការប្រកួតនាៗ។

ទោះបីជាយ៉ាងណាក៏ដោយ ការជឿទុកចិត្តរបស់គ្រូបង្វឹក Zidane ទៅលើកីឡាករទាំងនោះ ហាក់បីដូចជាមិនល្អទាល់តែសោះ នៅពេលដែលក្រុមរបស់គាត់បានធ្លាក់ចេញពីពាន Copa del Rey ដោយក្រុម Leganes នៅសប្តាហ៍នេះនិងមាន 19 ពិន្ទុពីក្រោយក្លឹប FC Barcelona នៅ La Liga ។

មានភាពស្រពិចស្រពិលជាច្រើនជុំវិញអនាគតរបស់ Zidane នៅក្លឹប ហើយពាក្យចចាមអារ៉ាមបាននិយាយថាគ្រូបង្វឹកបារាំងរូបនេះ អាចនឹងត្រូវបណ្តេញចេញដោយប្រធានក្រុម Real បើពួកគេបរាជ័យក្រោមថ្វៃជើងរបស់ក្លឹបយក្សបារាំង Paris Saint Germain ក្នុងក្របខ័ណ្ឌ UEFA Champions League នៅខែកុម្ភៈខាងមុខនេះ ។

ប្រភពពី៖ soccerladuma