អតីតអ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane ទំនងជាមិនចូលដឹកនាំក្រុម Manchester United ទោះបីជាលោក Ole Gunnar Solskjaer លាលែងពីតំណែងក៏ដោយ។

Zinedine Zidane
Zinedine Zidane

សារពត៍មាន Mundo Deportivo អះអាងថាគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ មិនមានចំណាប់អារម្មណ៍ក្នុងការដឹកនាំក្រុមបិសាច Manchester United នោះទេ តាមពិតគាត់ត្រូវបានគេនិយាយថាមានបំណងទទួលយកការងារណាមួយនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

មានជម្រើសតែ១គត់ដែល Zidane កំពុងពិចារណាគឺការដឹកនាំក្រុមជម្រើសជាតិបារាំង នៅក្រោយ World Cup 2022 ឬ Euros នៅឆ្នាំ 2024 ។

Zinedine Zidane អាយុ 49 ឆ្នាំបានចាកចេញពីក្រុមអធិរាជស Real Madrid កាលពីរដូវក្តៅមុនហើយក៏ជាការចាកចេញជាលើកទីពីររបស់គាត់ជាមួយក្លឹប Real Madrid។

ក្នុង​ការ​ដឹកនាំ​ពីរ​លើក​របស់​គាត់​នៅ Madrid គាត់​បាន​ឈ្នះ​ពាន Champions League បី​ដង ជើងឯក Laliga ​ពីរ និង​ពាន FIFA Club World Cup ពីរ​ដង។ គាត់​ក៏ឈ្នះពានរង្វាន់ UEFA Super Cup ចំនួន 2 ដង​ផង​ដែរ​ក្រោមការដឹកនាំ​របស់​គាត់៕