គ្រូបង្វឹករបស់ Real Madrid លោក Zinedine Zidane បានកោតសរសើរកាយវិការ មិនគួរឱ្យជឿ របស់កីឡាករ Cristiano Ronaldo ក្រោយពីគាត់បានប្រគល់ឪកាសបាល់ 11 ម៉ែត្រដោយ​ផ្តល់​ឲ្យ​មិត្ត​រួម​ក្រុម​ Karim Benzema ទាត់​វិញ​កាលពីយប់មិញ ។

photo of Zinedine Zidane
Zinedine Zidane Manager of Real Madrid

ការពិតណាស់ Ronaldo ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់​​ជា​កីឡាករ​ដែល​ទទួល​បន្ទុក​ទាត់​បាល់​ពិន័យ ​11 ម៉ែត្រ​ប្រចាំ​ក្លឹប​ Real Madrid ប៉ុន្តែ​យប់​មិញ​​​នេះ រូបគេសុខចិត្ត បោះបង់ឱកាសក្នុងការស៊ុតបាល់បញ្ចូលទី hat-trick គ្រាប់ទី 50 នៃអាជីពរបស់គាត់នៅ La Liga ដោយ​ផ្តល់​ឲ្យ​មិត្ត​រួម​ក្រុម​ Karim Benzema ទាត់ទៅ​វិញ​នៅ​ពេល​ Real Madrid ឈ្នះ​ Alaves 4-0 ។

photo of Karim Benzema
Karim Benzema of Real Madrid

អ្នកចាត់ការសញ្ចាតិបារាំងរូបនេះ បាននិយាយថា៖ «ខ្ញុំពិតជារីករាយណាស់ ជាមួយនឹងកាយវិការដែល Cristiano ធ្វើ ។ វាពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ។ នោះជាអ្វីដែលខ្ញុំចង់ឃើញពីកីឡាករ។ គាត់លេងនៅខាងឆ្វេងជាតំណែងមួយដែលគាត់មិនដែរលេង ហើយចលនារបស់គាត់គឺល្អ ។ វាជាការលេងជាក្រុម ដែលខ្ញុំតែងតែនិយាយ ហើយថ្ងៃនេះពួកគេទាំងអស់បានធ្វើបានល្អ»៕

ប្រភពពី៖ skysports