ពិតណាស់ នៅក្នុងក្របខ័ណ្ឌ Laliga គេមានទម្លាប់មួយ ដែលតម្រូវឲ្យក្លឹបមួយដែលត្រូវប៉ះ ក្លឹបដែលទើបតែឈ្នះពាន ធ្វើការឈរទះដៃអបអរសាទរ។

photo of Zinedine Zidane
Zinedine Zidane Manager of Real Madrid

ដោយលោក Zinedine Zidane គ្រូបង្វឹករបស់ Real Madrid ថា ក្រុមរបស់ខ្លួននឹងមិនឈរជារបងកិត្តិយសសម្រាប់ Barcelona នៅកីឡដ្ឋាន Camp Nou ឡើយ បើសិនក្លឹបមួយនោះក្លាយជាជើងឯក La Liga មុនថ្ងៃពួកគេទាំងពីរប៉ះគ្នាក៏ដោយ ។

Zidane និយាយថា៖ «ខ្ញុំមិនដឹងថាអ្នកនឹងសួរខ្ញុំច្រើនប៉ុនណានោះទេ ប៉ុន្តែចម្លើយរបស់ខ្ញុំគឺច្បាស់ណាស់។ ខ្ញុំមិនឈររអបអរសាទរពួកគេទេ ហើយវានឹងមិនកើតឡើងឡើយ។ Barcelona ធ្វើឱ្យខូចប្រពៃណីនេះ»៕

ប្រភពពី៖ marca