photo of Neymar
Neymar of Paris Saint-Germain

លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid ត្រូវបានគេរាយការណ៍ថា បានប្រឆាំងនឹងគំនិតនៃការចុះហត្ថលេខាជាមួយ Neymar ព្រោះថាគាត់មិនចង់ធ្វើឱ្យមានការខកចិត្តរបស់កីឡាករផ្សេងនៅ Real Madrid ។

Neymar ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រលប់មកកាន់ អេស៉្បាញវិញ ហើយត្រូវបានគេនិយាយថា មានការចេញផ្សាយតម្លៃ 220 លានអឺរូក្នុងកិច្ចសន្យារបស់គាត់ ។

ប្រធានាតិបតី Florentino Perez បានប្រថុយប្រថានក្នុងការធ្វើឱ្យមានភាពភ្ញាក់ផ្អើល ដល់កីឡាកររបស់គាត់ នៅពេលគាត់បានអធិប្បាយពី Neymar ក្នុងថ្ងៃកីឡាករ Ronaldo បានឈ្នះពាន Ballon d’Or ទី 5 របស់គាត់ ។

ទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជាប្រធានាតិបតី Florentino Perez របស់ក្លឹប Real Madrid ចង់បានតារាបាល់ទាត់ Neymar ដើម្បីដឹកនាំក្រុមរបស់ពួកគេ អោយទទួលបានភាពជោគជ័យកាន់តែច្រើនក៏ដោយ ប៉ុន្តែ Zidane ត្រូវបាននិយាយថាប្រឆាំងនឹងការចុះហត្ថលេខាខាងលើនេះ ។

យោងតាមសារព័ត៌មាន Diario Gol បាននិយាយថា គ្រូបង្វឹកសញ្ចាតិ បារាំងរូបនេះជឿជាក់ថាការចុះហត្ថលេខាខាងលើនេះ នឹងមានផលប៉ះពាល់ និងភាពអវិជ្ជមានទៅលើការវាយប្រហាររបស់កីឡាករបីរូប Cristiano Ronaldo, Gareth Bale និង Karim Benzema ។