គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane បានដាក់ឈ្មោះលោក Pep Guardiola ជាគ្រូបង្វឹកល្អបំផុតនៅលើពិភពលោក ខណ:ដែលគាត់បានបញ្ជាក់ទៀតថាវានឹង “ ពិសេស” នៅក្នុងការប្រឈមមុខជាមួយក្រុមរបស់គ្រូបង្វឹករូបនេះ ។

គួរបញ្ជាក់ផងដែរថាក្រុម Real Madrid និង Manchester City នឹងត្រូវប៉ះគ្នា នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Champions League នៅក្នុងខែកុម្ភ: ឆ្នាំក្រោយនេះ ។

Zinedine Zidane with Pep Guardiola
លោក Zinedine Zidane និង លោក Pep Guardiola

ជាក់ស្តែងលោក Zidane និង Guardiola ធ្លាប់បានឆ្លងកាត់ការប្រកួតប្រជែងគ្នារួចហើយក្នុងពានធំៗ ប៉ុន្តែពួកគេមិនទាន់ស្ថិតនៅក្នុងកំរិតជាអ្នកចាត់ការក្រុមនៅឡើយទេ ពោលក្នុងនាមជាកីឡាករ ។

photo of Pep Guardiola
អ្នកចាត់ការ Manchester City លោក Pep Guardiola

ហើយយ៉ាងណាមិញលោក Zidane បាននិយាយថា ៖ វាពិតជាពិសេសណាស់ ក្នុងការជួបតទល់នឹងគាត់ ។ ខ្ញុំធ្លាប់បានលេងប្រឈមមុខជាមួយគាត់ច្រើនដងហើយ ។ ខ្ញុំមានការគោរពគាត់ ក្នុងនាមជាកីឡាករម្នាក់ និងក្នុងនាមជាគ្រូបង្វឹក ពីព្រោះខ្ញុំគិតថាគាត់ជាគ្រូបង្វឹកល្អបំផុតនៅលើពិភពលោក ” ។

Zinedine Zidane with Pep Guardiola
Zinedine Zidane និង Pep Guardiola

លោកបន្តទៀតថា ៖ ” គាត់បានបង្ហាញវា ក្នុងអំឡុងពេលអាជីពរបស់គាត់ ហើយខ្ញុំកំពុងទន្ទឹងរង់ចាំការតតាំងជាមួយគាត់ និងប្រឈមមុខនឹងក្រុមរបស់គាត់ ” ៕