Zinedine Zidane បានទាក់ទងខ្សែប្រយុទ្ធម្នាក់របស់ Chelsea
អ្នកចាត់ការក្រុម Real Madrid លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថាបានទាក់ទងជាមួយនឹងខ្សែប្រយុទ្ធម្នាក់របស់ Chelsea ក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

យោងតាមការបោះពុម្ពផ្សាយជា ភាសាអេស្ប៉ាញ Diario Gol បានអោយដឹងថា បុរសជនជាតិបារាំងរូបនេះបានទាក់ទងទៅលើកីឡាករ Eden Hazard របស់សញ្ចាតិ ប៊ែលហ្សិកដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរ ។

គ្រូបង្វឹក Zidane និងប្រធាន Real Madrid លោក Florentino Perez ត្រូវបានគេនិយាយថា ជាអ្នកកោតសរសើរយ៉ាងខ្លាំង ចំពោះ Eden Hazard ដែលលេងក្នុងក្របខ័ណ្ឌ Premier League ។
ខ្សែប្រយុទ្ធវ័យ 26 ឆ្នាំរូបនេះទំនងជាកំពុងរារាំងកិច្ចសន្យាថ្មីជាមួយក្លឹប Chelsea ដោយសង្ឃឹមថា Real នឹងបន្ដកិច្ចព្រមព្រៀងជាមួយគាត់ ។
ខ្សែប្រយុទ្ធ អន្តរជាតិប៊ែលហ្ស៊ិករូបនេះ នឹងរងចាំរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ មុនពេលដែលគាត់សម្រេចចិត្ត ថាតើគាត់នឹងចុះហត្ថលេខាលើកិច្ចសន្យាមួយសប្តាហ៍ចំនួន 300.000 ផោន ដែលស្ថិតនៅលើតុ ពីក្រុម Chelsea ឬយ៉ាងណា ។
Hazard បានបញ្ជាក់យ៉ាងច្បាស់ថា ពីមុនគាត់ក៏ជាអ្នកគាំទ្រដ៏ធំរបស់ Zidane ដែរ ប៉ុន្តែនោះមិនមានន័យថាគាត់ត្រៀមខ្លួនរួចរាល់ដើម្បី ចាកចេញពីទីក្រុងឡុងដ៍នោះទេ ដោយគាត់ក៏បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលនេះ (ចក្រភពអង់គ្លេស) ។
ប្រភពពី៖ soccerladuma