photo of Zinedine Zidane
Zinedine Zidane coach of Madrid

Zinedine Zidane បានស្វាគមន៏ចំពោះការវិលត្រឡប់របស់កីឡាករ Gareth Bale, Keylor Navas និង Mateo Kovacic បន្ទាប់ពីការប្រកួតកាលពីថ្ងៃអង្គារជាមួយ Fuenlabrada ។

Borja Mayor បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ខណៈដែលក្រុម Los Blancos ត្រូវបានប្រកួតក្នុងលទ្ធផល 2-2 នៅក្នុងការប្រកួត Copa del Rey ប៉ុន្តែនៅតែទទួលបានជ័យជម្នះ 4-2 ដោយការសម្រុកទាំងពីរតង ។ Zidane បានដាក់កីឡាករមួយចំនួនឲ្យចូលលេងនៅលើទីលានវិញ បន្ទាប់ពីរងរបួស។

Zidane បាននិយាយថា “ខ្ញុំពិតជាសប្បាយរីករាយណាស់សម្រាប់កីឡាករ Gareth, Keylor និង Mateo ពីព្រោះពួកគេបានខានលេងអស់ពេលជាយូរ។ ពួកគេជាកីឡាករសំខាន់ ហើយខ្ញុំមើលឃើញថា ពួកគេត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតបន្ទាប់ទៀតធ្វើឱ្យខ្ញុំសប្បាយចិត្ត” ។

ទាក់ទងនឹងភាពទាល់ច្រកប្រឆាំងនឹងក្រុម Segunda B នោះ Zidane មិនមានការត្អូញត្អែរអ្វីឡើយ បន្ទាប់ពីគាត់បានជ្រើសរើសយកកីឡាករវ័យក្មេងបំផុតឲ្យចូលប្រកួតក្នុងទីលាន ។

“មនុស្សអាចនិយាយអ្វីដែលពួកគេចង់បានប៉ុន្តែពួកគេក៏បានឃើញកីឡាកររបស់ពួកគេប្រយុទ្ធរហូតដល់ទីបញ្ចប់។ មានកីឡាករមួយចំនួយដែលមិនបានចូលលេង” ។

ប្រភពពី៖ foxsportsasia