photo of Mohamed Salah
Mohamed Salah of Liverpool

គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane បាននិយាយថាលោក Mohamed Salah គឺជាកីឡាករដែលគាត់កោតសរសើរយ៉ាងខ្លាំង ។

របាយការណ៍នៅសប្តាហ៍នេះបានថ្លែងថាក្លឹប Los Blancos មានចំណាប់អារម្មណ៍លើកីឡាករ Salah ខណៈពេលដែលជិតដល់ទីផ្សារផ្លាស់ប្តូរនៅខែមករាខាងមុខនេះ ។

លោក Zidane បាននិយាយថា ” Salah គឺ ជាកីឡាករដ៏អស្ចារ្យ ។ គាត់បានបង្ហាញវា កាលនៅ Roma និង Liverpool នៅពេលនេះ ។ ខ្ញុំតែងតែកោតសរសើរពីការលេងរបស់គាត់ ។ គាត់ជាកីឡាករម្នាក់និងរីកចម្រើនគ្រប់ពេល ខ្ញុំមិននិយាយច្រើនអំពីកីឡាករដទៃទេ ប៉ុន្តែគាត់គឺជាកីឡាករដែលខ្ញុំវាយតម្លៃច្រើន” ។