វីរបុរសបាល់ទាត់ស៊ុយអែតកីឡាករ Zlatan Ibrahimovic ត្រូវបានសារព័ត៌មានអង់គ្លេស Telegraph រាយការណ៍ថានឹងពិចារណាមកចូលរួមជាមួយក្លិប Everton នៅពេលលោក Carlo Ancelotti ក្លាយជាអ្នកចាត់ការនៅទីនេះជាផ្លូវការ។

photo of Zlatan Ibrahimovic
ខ្សែប្រយុទ្ធ Zlatan Ibrahimovic

ខ្សែប្រយុទ្ធវ័យ៣៨ឆ្នាំរូបនេះទើបតែបានចែកផ្លូវជាមួយក្លិប LA Galaxy ក្រោយលេងនៅអាមេរិក២ឆ្នាំ ហើយគេបានបង្ហាញសញ្ញាណច្បាស់ក្នុងការត្រលប់មកបន្តអាជីពនៅទ្វីបអឺរ៉ុបវិញ។

photo of Carlo Ancelotti
លោក Carlo Ancelotti

អតីតសមាជិក Malmo, Ajax, Juventus, Inter Milan, Barcelona, AC Milan, PSG និង Manchester United ត្រូវបានភ្ជាប់នឹងការផ្លាស់ទៅក្លិបមួយចំនួន ដូចជា ក្លិបចាស់ AC Milan, Napoli, Bologna, Atletico Madrid, Dortmund និងក្លិបមួយចំនួនទៀត។

Zlatan Ibrahimovic
Zlatan Ibrahimovic

តែពេលនេះ Everton បានលេចឡើងជាទិសដៅនាំមុខមួយ ស្របពេលលោក Ancelotti ជិតក្លាយជាអ្នកចាត់ការថ្មីជំនួសលោក Marco Silva៕