កីឡាករ Zlatan Ibrahimovic បានបង្ហើបឱ្យដឹងថា កំលុងពេលនៅ Manchester United គាត់ត្រូវបានក្លិបពិន័យទឹកប្រាក់ចំនួន ១ ផោន ឬស្មើនឹង (១.៣២ ដុល្លាអាមេរិក) ពីប្រាក់ឈ្នួលរបស់ខ្លួន ដោយសារគាត់បានញ៉ាំទឹកផ្លែឈើមួយកំប៉ុង។

Zlatan Ibrahimovic
Zlatan Ibrahimovic

ក្រោយស្នាក់នៅទឹកដី Old Trafford បានរយៈពេល ២ ឆ្នាំខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំបានសារភាពថា Man UTD ដ្បិតជាក្លិបធំនៅលើពិភពលោក ប៉ុន្តែមើលទៅដូចជាចង្អៀតចង្អល់មែនទែន។

Ibrahimovic ហាក់មិនសប្បាយចិត្តទេដែលក្លិបពិន័យលុយផ្ទាល់ខ្លួនរបស់គាត់ ដោយគ្រាន់តែគាត់ញ៉ាំទឹកផ្លែឈើមួយកំប៉ុងនៅសណ្ឋាគារ Mini Bar កំលុងពេលធ្វើដំណើរផ្លូវឆ្ងាយជាមួយ Man UTD។

ដកស្រង់ចេញពីគេហទំព័រ Adrenaline, Zlatan បានទម្លាយឱ្យដឹងថា៖ “រឿងមួយដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលមែនទែន៖ គ្រប់គ្នាគិតថា Man UTD គឺជាក្លិបកំពូលមួយ, ជាក្លិបអ្នកមាន និងជាក្លិបដែលមានឥទ្ធិពលនៅលើពិភពលោកយើងនេះ…។ ប៉ុន្តែមានរឿងម្តងនោះ ទើបធ្វើឱ្យខ្ញុំដឹងថាក្លិបមួយនេះពិតជាតូចចង្អៀតខ្លាំងណាស់ ពួកគេគ្មានបើកចិត្តឱ្យទូលាយសោះ។ ថ្ងៃមួយ ខ្ញុំបានស្នាក់នៅសណ្ឋាគារមុនការប្រកួត។ ខ្ញុំស្រែកទឹក, ដូច្នេះខ្ញុំក៏បានទៅញ៉ាំទឹកផ្លែឈើមួយកំប៉ុង។

ជាការពិត, រាល់ដងខ្ញុំមិនដែលមើលក្រដាសបញ្ជាក់ប្រាក់ខែទេ។ ខ្ញុំមើលតែនៅចុងឆ្នាំទេ ថាប្រាក់ខែចូលប៉ុន្មាន និងចេញប៉ុន្មាន។ ប៉ុន្តែពេលនោះ, ខ្ញុំមិនដឹងហេតុអ្វីទេ ស្រាប់តែក្លិបបានកាត់ប្រាក់ខែប្រចាំខែរបស់ខ្ញុំ”៕