photo of Zlatan Ibrahimovic
Zlatan Ibrahimovic of LA Galaxy

Zlatan Ibrahimovic ​ថា​ខ្លួន​ចង់​មក​លេង​នៅ LA Galaxy ​នេះ​តាំង​ពី 2​ឆ្នាំមុន​ម្ល៉េះ ពោល​គឺ​មុន​ផ្លាស់​ទៅ​លេង​នៅ Manchester United ​ទៅ​ទៀត ។

ពិតណាស់ Zlatan ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ថ្មី​នៅ​អាមេរិកកាលពីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ បានយល់ព្រមចុះកិច្ចសន្យារយៈពេល 18 ខែជាមួយនឹងក្លឹប LA Galaxy នៃក្របខ័ណ្ឌ MLS ​នៅ​អាមេរិកកាលពីសប្តាហ៍មុន ។ ខណៈដែរប្រធាបក្លឹប Man United បានសម្រេចចិត្ត បញ្ចប់កិច្ចសន្យាជាមួយគាត់ដែលនៅសេសសល់ ។

Zlatan បានថ្លែងប្រាប់សារព័ត៌មានថា តាមពិតទៅរូបគេបានត្រៀមខ្លួនមកលេងនៅ សហរដ្ឋអាមេរិក តាំងពីខ្លួនចាកចេញពីក្លឹប PSG មកម៉្លេះ។ ប៉ុន្តែរូបគេមិនបានទទួលការទាក់ទងពីក្រុមណាមួយ នៅក្របខ័ណ្ឌ MLS សោះ ដូច្នេះរូបគេក៏សម្រេចចិត្តទៅលេងឲ្យគ្រូបង្វឹកចាស់ លោក Jose Mourinho នៅឯក្លិប Manchester United វិញ ៕

ប្រភពពី៖ dailymail