photo of Zlatan Ibrahimovic
Zlatan Ibrahimovic of Sweden

ខ្សែប្រយុទ្ធរបស់ បិសាចក្រហម Manchester United  កីឡាករ Zlatan Ibrahimovic  បានបង្ហើបឱ្យដឹង ពីការបើកចំហរបស់ខ្លួនក្នុងការត្រលប់ទៅជួយក្រុមជម្រើសជាតិស៊ុយអែតវិញ សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2018 នៅរុស្ស៊ីនាខែមិថុនាខាងមុខ បើសិនរូបគេអាចស្ដារកាយសម្បទាបានទាន់ពេលវេលា។

ការពិតណាស់ ខ្សែប្រយុទ្ធសញ្ចាតិស៊ុយអែតរូបនេះ បានប្រកាសពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិស៊ុយអែតក្រោយពីការប្រកួត Euro 2016 បានបញ្ចប់ ។

គាត់បាននិយាយថា៖ «ខ្ញុំនឹកក្រុមជម្រើសជាតិណាស់ ប្រសិនបើខ្ញុំចង់ហើយ ខ្ញុំធ្វើវាអោយបាន ហើយខ្ញុំចង់មានអារម្មណ៍ថាខ្ញុំអាចធ្វើបានល្អនៅពេលនោះ ។ យើងនឹងមើលឃើញថា វាជាសំណួរដ៏លំបាក ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចលេងបានល្អពេលខ្ញុំទៅវិញ ។ ខ្ញុំមិនចង់មក(ជម្រើសជាតិវិញ)ក្រោមហេតុផលថាដោយថាខ្ញុំជានរណាម្នាក់នោះទេ»៕

ប្រភពពី៖ skysports