photo of Zlatan Ibrahimovic
Zlatan Ibrahimovic of LA Galaxy

នៅក្នុងបទសម្ភាសន៍ជាលើកដំបូងរបស់ Zlatan Ibrahimovic ជាមួយនឹងក្រុមថ្មីរបស់គាត់គឺ LA Galaxy គាត់បានបាននិយាយថា DNA របស់ខ្លួនគឺការឈ្នះពានគោះមិនថាលេងនៅណាក៏ដោយ ។

ពិតណាស់កិច្ចសន្យារបស់ខ្សែប្រយុទ្ធវ័យ 36 ឆ្នាំរូបនេះបានបញ្ចប់កុងត្រាជាមួយ Manchester United កាលពីថ្ងៃព្រហស្បតិ៍ ដោយបានចុះកុងត្រាជាមួយក្រុម LA Galaxy នៃក្របខ័ណ្ឌ MLS របស់សហរដ្ឋអាមេរិកវិញដោយ​គ្មាន​តម្លៃ​ខ្លួន​ ។

ខ្សែប្រយុទ្ធសញ្ចាតិស៊ុយអែតរូបនេះ បាន​និយាយថា៖ «ខ្ញុំ​ចង់​បានជោគជ័យ​ឲ្យ​បាន​ច្រើន តាម​ដែល​អាច​ធ្វើបាន​។ ខ្ញុំ​តែងតែ​ឈ្នះ​ពាន​ជាមួយ​ក្រុម ដែល​ខ្ញុំ​បាន​លេង​ឲ្យ​។ ខ្ញុំ​មក​ទីនេះ ដើម្បី​ឈ្នះ ខ្ញុំ​ចង់​ឈ្នះ​។ DNA នៅក្នុង​ខ្លួន​របស់ខ្ញុំ គឺ ការ​ឈ្នះ​ពាន​។ ការ​ឈ្នះ​ពាន គឺ​មិន​ស្ថិតនៅលើ​សំណាង​ទេ គឺ​ស្ថិត​លើ​ខ្លួន​យើង​។ ​ខ្ញុំ​ចុះហត្ថលេខា​ឲ្យ LA Galaxy ពីព្រោះ​ខ្ញុំ​គិតថា ទីនេះ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ ។ LA Galaxy ជា​ក្លឹប​ដែលបញ្ចប់អាជីពរបស់ខ្ញុំ​» ៕