photo of Zlatan Ibrahimovic
Zlatan Ibrahimovic of LA Galaxy

ការ​ប្រកួត​កាល​ពី​ម្សិល​មិញ​ LA Galaxy ត្រូវ​គូ​ប្រកួត​ Los Angeles FC នៃក្របខ័ណ្ឌ Major League Soccer ដោយក្លឹប Los Angele បាននាំ​មុខ​3​ ទល់​នឹង0 ​នៅក្នុង​វគ្គ​ទី​មួយ​ស៊ុត​បញ្ចូល​ទី​ដោយខ្សែប្រយុទ្ធ​ Vela នៅនាទី​5 និងទី26 ហើយ​មួយ​គ្រាប់​ទៀត​ជា​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ដោយខ្សែការពារ​ Steres នៅនាទីទី 48 ។

លុះដល់​​វគ្គ​ទី​ពីរ​ ក្រុមម្ចាស់​ផ្ទះ​ស៊ុត​បញ្ចូលទី​បាន​ 2​គ្រាប់​វិញ​នៅនាទី​61​ ដោយខ្សែបម្រើ​ Lletget និង​នៅ​នាទី​73 ដោយកីឡាករ Pontius ។ ខណៈដែល Zlatan ដែល​ទើប​ប្ដូរ​ចូល​បាន​ទាត់​មួយ​ជើង​ពី​ចម្ងាយ​​បានមួយគ្រាប់ទៀតនៅនាទីទី​77  ។ ខណៈដែលនៅ​ម៉ោង​បន្ថែម​ 90+1 ក៏តែតបញ្ចូលទីបានមួយគ្រាប់ទៀត ជួយ​ក្រុម​ឲ្យ​ឈ្នះ​ការ​ប្រកួត​នេះ ក្នុងលទ្ធផល 4ទល់នឹង3 ៕

ប្រភពពី៖ bbc