ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានចេញមុខសរសើរតារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Marco Verratti មិនដាច់ពីមាត់, ក្នុងនោះគាត់បានលើកឡើងថា ខ្សែបម្រើសញ្ជាតិ អ៊ីតាលី រូបនេះមានដុងជាមួយការលេងតួនាទីជាខ្សែបម្រើតាំងពីកំណើត ហើយគាត់ពិតជាពូកែគ្រប់គងបាល់ខ្លាំងណាស់ និងមិនងាយធ្វើឱ្យរបូតបាល់ឡើយ។

Zlatan Ibrahimovic នឹង Marco Verratti
Zlatan Ibrahimovic នឹង Marco Verratti

ជាការពិតណាស់ Zlatan ក៏ធ្លាប់ជាមិត្តរួមក្រុមរបស់ Verratti ផងដែរ កំលុងពេលគាត់ស្នាក់នៅទឹកដី Parc des Princes រយៈពេល ៤ ឆ្នាំ ។

ហើយក្រោយមកខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត ក៏បានផ្លាស់ទៅចូលរួមជាមួយ Man UTD, LA Galaxy និងបច្ចុប្បន្នកំពុងតែរួមរស់ជាមួយអតីតក្លិបចាស់ AC Milan ខណៈ Verratti វិញ ឥឡូវរូបគេកំពុងបន្តអាជីពជាមួយក្រុមអ្នកមានបារាំងនៅឡើយទេ។

Zlatan បានលើកឡើងពី Verratti យ៉ាងដូច្នេះថា៖ “ Verratti ជាអ្នកដែលមានតួនាទីគ្រប់គ្រងការប្រកួត គាត់ពូកែគ្រប់គ្រងបាល់ គាត់មិនងាយធ្វើឱ្យបាត់បាល់ គាត់មិនភ័យខ្លាចនៅក្នុងការលេង។ គាត់មានសមត្ថភាពជាមួយការលេងជាខ្សែបម្រើតាំងពីធម្មជាតិ”៕