ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានសម្រេចចិត្តចុះកុងត្រាមួយរដូវកាលទៀតជាមួយក្លឹប LA Galaxy ដើម្បីបញ្ចប់ពាក្យចរចាមរ៉ាមដែរទាក់ទងនឹងរូបលោក។

Zlatan សម្រេចចិត្តបន្តនៅជាមួយ LA Galaxy មួយរដូវកាលបន្តទៀត
Zlatan សម្រេចចិត្តបន្តនៅជាមួយ LA Galaxy មួយរដូវកាលបន្តទៀត

ខ្សែប្រយុទ្ធវ័យ37ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមក្នុងក្របខណ្ឌ Major League Soccer កាលខែមីនា 2018 បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយក្លិប Manchester United។

ពិតណាស់ គាត់ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់ទ្វីបអឺរ៉ុបរួមទាំងដូចជា AC Milan ផងដែរ។ ប៉ុន្តែគាត់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ចប់ឆ្នាំ 2019 នៅទឹកដីអាមេរិក៕

ប្រភព៖ BBC