Zlatan Ibrahimovic៖ ៤០០ គ្រាប់ក្នុងលីគក្នុងស្រុក
ក្រុម AC Milan បានផ្តួលក្រុម Roma ក្នុងលទ្ធផល 2 ទល់នឹង 1 នៅកីឡាដ្ឋាន Olimpico កាលពីថ្ងៃអាទិត្យជាមួយនឹងកីឡាករ Zlatan Ibrahimovic បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់ក្រុម AC Milan នៅយប់នេះ ពីការស៊ុតបាល់ហ្វ្រីឃីកដ៏អស្ចារ្យ។

ខ្សែប្រយុទ្ធស៊ុយអែតរូបនេះបានសម្រេចបានគ្រាប់បាល់ចំនួន ៤០០ ក្នុងលីកក្នុងស្រុកជាមួយនឹងគ្រាប់បាល់ដំបូងសម្រាប់ក្រុម Malmo កាលពី 22 ឆ្នាំមុនកាលពីខែតុលា ឆ្នាំ 1999។
នេះបើតាម Opta Sports រាយការណ៍អំពី Ibrahimovic ដែលទើបតែមានអាយុ 40 ឆ្នាំអាចរកគ្រាប់បាល់បានចំនួន 150 គ្រាប់ក្នុងលីក Serie A ក្នុងនោះ 23 គ្រាប់លេងឲ្យក្រុមសេះបង្កង់ Juventus រីឯ 57 គ្រាប់ក្នុងការលេងឲ្យក្រុម Inter Milan និង 70 គ្រាប់ជាមួយក្រុម AC Milan នេះផ្ទាល់តែម្ដង។
Zlatan Ibrahimovic បានស៊ុតបញ្ចូលទីសរុប 487 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 200 ដងបន្ថែមទៀតក្នុង 794 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់៕