ខ្សែប្រយុទ្ធ Zlatan Ibrahimovic កំពុងតែខិតជិតក្នុងការវិលត្រលប់មកកាន់អតីតក្លិប ប៉ុន្តែមិនមែន Manchester United នោះទេគឺក្លិបយក្សនៅ Serie A ក្លិប AC Milan។

photo of Zlatan Ibrahimovic
Zlatan Ibrahimovic

កីឡាករវ័យ៣៨ឆ្នាំរូបនេះ ខិតជិតក្នុងការផ្លាស់ប្តូរក្លិបលើកទី៩ក្នុងអាជីពបាល់ទាត់ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អរយៈពេល២ឆ្នាំនៅ LA Galaxy។

ខ្សែប្រយុទ្សញ្ជាតិស៊ុយអែត រកបាន ១៤៨គ្រាប់ និងបញ្ជូនបាល់ ៦១លើក ក្នុងចំណោម ២៩៤ប្រកួត សម្រាប់ការលេងនៅ Serie A ដូចជា AC Milan និង Inter Milan និងជើងឯក Juventus។ បើទោះជាវ័យជ្រេលបន្តិចមែន Ibrahimovic នៅតែអាចរកបាន៣១គ្រាប់ និងបញ្ជូនបាល់បាន ៨លើក ក្នុងចំណោម៣១ប្រកួត សម្រាប់ LA Galaxy គ្រប់ពានរង្វាន់។

Zlatan Ibrahimovic
Zlatan Ibrahimovic

នាយកក្លិប AC Milan លោក Paolo Maldini បានបញ្ជាក់ថាអតីតមិត្តរួមក្រុមរបស់គាត់នឹងក្លាយជាក្តីសុបិន្តមួយសម្រាប់ Rossoneri។

គាត់បានប្រាប់ទូរទស្សន៍ Sky Sport Italia «Ibra នឹងក្លាយជាក្តីសុបិន្តមួយសម្រាប់ហេតុផលជាច្រើន ប៉ុន្តែខ្ញុំគិតថានៅក្នុងគំនិតរបស់គាត់មានការភ័យខ្លាចតិចតួចដែលថាគាត់នឹងមិនមែនជាមនុស្សសំខាន់ម្នាក់នោះទេ»៕