photo of Zlatan Ibrahimovic is nearing a return to full training
Zlatan Ibrahimovic is nearing a return to full training

Zlatan Ibrahimovic រំពឹង​ត្រឡប់​ទៅ​ហ្វឹកហាត់​ពេញលេញ​វិញ​នៅ​សប្ដាហ៍​ក្រោយ​​ បន្ទាប់​ពី​សម្រាក​អស់​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍។

ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​សញ្ជាតិ​ស៊ុយអែត​ មិន​ទាន់​បាន​លេង​នៅ​ឡើយ​ចាប់​តាំង​ពី​ប្រកួត​ចុង​ក្រោយ​ទល់​នឹង​ Burnley មក​ព្រោះ​តែ​របួស​ជង្គង់​ដ៏​រ៉ាំរ៉ៃ​បាន​រើ​ឡើង​វិញ។ Zlatan បាន​ចាប់​ផ្ដើម​រត់​ខ្លះ​ៗ​ហើយ​ជាមួយ​គ្រូពេទ្យ​នៅ​ថ្ងៃ​សុក្រ​កន្លង​ទៅ​ មុន​ពេល​វិល​ទៅ​ហាត់​ជាមួយ​ក្រុម​វិញ​នា​ពេល​ខាង​មុខ។

photo of Zlatan Ibrahimovic expected back in full training
Zlatan Ibrahimovic expected back in full training

កីឡាករ​វ័យ៣៦​ឆ្នាំ​បាន​បង្ហោះ​រូប​​អង្គុយ​លើ​ឧបករណ៍​ហាត់​ប្រាណ​ ជា​សញ្ញា​ប្រាប់​អ្នក​គាំទ្រ​ថា​រូប​គេ​ធូរ​ស្បើយ​ច្រើន និង​មិន​យូរ​មិន​ឆាប់​អាច​វិល​ទៅ​រក​វាល​ស្មៅ​វិញ​បាន។ បិសាច​ក្រហម​មិន​អន្ទះសា​ចង់​ឲ្យ​ Zlatan ឆាប់​ជា​ដូច​មុន​ពេក​ទេ​ ព្រោះ​តែ​ក្លឹប​ទើប​ចុះ​ហត្ថលេខា​យក​ Alexis Sanchez ដូច្នេះ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​លោក​ Mourinho ពេល​នេះ​គឺ​កក់​ក្ដៅ​ជាង​មុន៕ ​

 ប្រភព៖ ​thesun