លទ្ធផលបាល់ផ្សាយផ្ទាល់ អនឡាញ លទ្ធផលបាល់ផ្សាយផ្ទាល់កាលពីយប់មិញ

World Cup

ចប់ហើយ! Eriksen ​ប្រហែល​មិន​អាច​លេង​បាល់​ទៀត​ទេ បើ​រូបគេ​មាន​បញ្ហា​បេះ​ដូង​មែន​

ខ្សែបម្រើ Christian Eriksen ​ទំនង​ជា​មិន​អាច​បន្ដ​អាជីព​បាល់ទាត់​បាន​ទៀត​ទេ ​ប្រសិន​បើ​ក្រុម​គ្រូ​ពេទ្យ​រក​ឃើញ​ថា​រូបគេ​មាន​បញ្ហា​បេះ​ដូង​ពិត​ប្រាកដ​មែន។ អំឡុង​ការ​ប្រកួត​ឱ្យ​ក្រុម​ជម្រើសជាតិដាណឺម៉ាកខ្សែបម្រើវ័យ ២៩ ឆ្នាំ ​ Eriksen ​បាន​ដួល​សន្លប់​នៅ​ជិត​ចប់​តង់​ទី​១ ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​ជួយ​សង្គ្រោះ​បន្ទាន់​ផង​ដែរ។ ​គ្រប់​គ្នា​មាន​ការ​តក់​ស្លត់​ខ្លាំង​ណាស់​សម្រាប់​ដំណឹង​នេះ ​ខណៈ​ដែល​រូបគេ​ជា​កីឡាករ​ល្អ​ម្នាក់...

26 Feb 2017
14

World Cup
លោក Deschamps ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង ​បាន​និយាយ​ថា​អ្នក​គាំទ្រ​បាន​គិត​ថា​ក្រុម​របស់​លោក​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់ Euro 2020 ​នេះ​ទៅ​ហើយ ​បើ​ទោះ​មិន​ទាន់​បាន​ប្រកួត​ក៏​ដោយ។ ​ប្រាកដ​ណាស់​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ FIFA World Cup 2018 ​ខាង​លើ​នេះ ​ត្រូវ​បាន​មតិ​ជា​ទូទៅ​មើល​ឃើញ​ថា​មាន​សមត្ថភាព​លេច​ធ្លោ​ជាង​គេ​ក្នុង​ការ​យក​ពាន​រង្វាន់ Euro 2020 ​នេះ​។ ​បើ​ទោះ​ជា​ពួកគេ​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដូចជា​អាល្លឺម៉ង់ ​និង​ព័រទុយហ្គាល់​ក៏​ដោយ ​ក៏​អ្នក​គាំទ្រ​នៅ​តែ​មើល​ឃើញ​ថា​បារាំង ​នឹង​ឡើង​ទៅ​វគ្គ​បន្ដ ​លើក​ពាន​រង្វាន់​នេះ​បាន​ដែរ។ ចំពោះ​មតិ​នេះ​លោក Deschamps ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​៖ “អ្នក​គាំទ្រ​របស់​យើង​បាន​គិត​ថា​យើង​ឈ្នះ​វា​បាត់​ទៅ​ហើយ។ ​យើង​មាន​កីឡាករ​មាន​គុណភាព ​ទេព​កោសល្យ ​និង​កម្រិត​លេង​ខ្ពស់ ប៉ុន្តែ​ក៏​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ផង​ដែរ”៕


13 Jun 2021

World Cup
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបែលហ្សុិក កីឡាករ Romelu Lukaku បានបង្ហាញនូវទម្រង់លេងដ៏អស្ចារ្យក្នុងការប្រកួតយប់មិញនេះទល់នឹងក្រុមជម្រើសជាតិរុស្សីនៃព្រឹត្តិការណ៍ ។ នៅក្នុងវគ្គទី១ ចាប់ផ្តើមបានតែ១០នាទីប៉ុណ្ណោះ Lukaku បានស៊ុតបញ្ចូលទីដោយប្រើប្រាស់ជើងឆ្វេងរបស់ខ្លួនដាច់ចង្កេះអ្នកចាំទី Antoin Shunin មុនពេលដែល Thomas Meunier បានបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៣៤ ហើយបានបើកការនាំមុខមុន២ទល់នឹង០។  ក្រោយមករហូតឈានដល់នាទី ៨៨ ទើបមានគ្រាប់បាល់តាមរយៈការស៊ុតបញ្ចូលទីមួយគ្រាប់របស់ Lukaku ដែលជាគ្រាប់ទីពីររបស់គេប្រចាំការប្រកួត និងជាគ្រាប់ជ័យជម្នះជួយ បែលហ្ស៊ិក យកបីពិន្ទុពីរុស្សីក្នុងការប្រកួតបើកឆាកជាមួយនឹងលទ្ធផលដ៏ត្រចែសត្រចង់ ៣ទល់នឹង០ ផងដែរ។ គួរបញ្ជាក់ផងដែរថា៖ សម្រាប់២គ្រាប់ដ៏ល្អនេះ Lukaku បានផ្ញើទៅកាន់មិត្តសម្លាញ់របស់គេម្នាក់ដែលបានដួលសន្លប់គឺកីឡាករ Eriksen ហើយថែមទាំងបាននិយាយពាក្យមួយឃ្លាទៀតថា “ខ្ញុំស្រលាញ់អ្នក”។


13 Jun 2021

Kasper Hjulmand
កីឡាករជម្រើសជាតិដាណឺម៉ាក Christian Eriksen បានដួលសន្លប់នៅលើទីលានប្រកួតក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិហ្វាំងឡង់។ ក្រោយមានការជួយសង្គ្រោះបឋមបុគ្គលិកពេទ្យប្រចាំការនៅទីលានកីឡាកររបស់ក្លឹប Inter Milan រូបនេះមានស្ថានភាពប្រសើរឡើងវិញហើយបានបញ្ជូនទៅមន្ទីពេទ្យ។ ក្រោយមកការប្រកួតរបស់ជម្រើសជាតិដាណឺម៉ាកជាមួយ ហ្វាំងឡង់ក៏បានបន្តដោយបញ្ជប់ការប្រកួតជម្រើសជាតិដាណឺំម៉ាកចាញ់ 1-0 ។ ក្រោយបញ្ជប់ការប្រកួតលោក Kasper Hjulmand គ្រូបង្វឹកជម្រើសជាតិដាណឺម៉ាកបាននិយាយថាមានហេតុផលពីរយ៉ាងដែលយើងត្រូវតែលេងបន្ត គ្រប់គ្នាយល់ព្រមក្នុងការបន្តការប្រ.កួតមួយនេះ។ អ្នកមិនអាចលេងបានល្អទេជាមួយអារម្មណ៍បែបនេះប៉ុន្តែគ្មានកីឡាករណាម្នាក់ចង់ត្រឡប់ទៅផ្ទះវិញដេកហើយក្រោកមកវិញម្ដងទៀតដើម្បីមកប្រកួតសារជាថ្មីនោះទេ។ ទីពីរពួកយើងនៅតែព្យាយាមដើម្បីឈ្នះការប្រកួត វាពិតជាល្អខ្លាំងណាស់ដែលកីឡាករទាំងអស់ប្រឹងប្រែងលេងឡើងវិញនៅតង់ទីពីរ បើទោះបីពួកគេមានអារម្មណ៍មិនស្ងប់ហើយមានអារម្មណ៍ថាអស់កម្លាំងក្នុងការបន្តលេងក៏ដោយក៏ពួកគេបានបញ្ជប់ការប្រកួតមួយនេះដែរ។


13 Jun 2021

Gerard Pique
ខ្សែការពារ Gerard Pique របស់ក្រុម Barcelona បានឆ្លើយតបទៅនឹងសំនួរថាតើ Barca អាចចុះហត្ថលេខាលើខ្សែប្រយុទ្ធ Erling Haaland  របស់ក្រុម Borussia Dortmund បានទេ? Pique៖“គ្មាន​យោបល់។ ខ្ញុំសង្ឃឹមថាគាត់នឹងផ្លាស់មកលេងឲ្យក្រុមបាសេឡូណា” ។ កីឡាករបាល់ទាត់ឆ្នើម ៗ ត្រូវតែលេងឱ្យពួកយើង។ ប៉ុន្តែវាជាការសំរេចចិត្តរបស់ក្លឹប។ ខ្សែប្រយុទ្ធសញ្ជាតិន័រវែស Erling Haaland រកបាន ៤១ គ្រាប់ក្នុង ៤១ ប្រកួតកាលពីរដូវកាលមុន។ ខ្សែប្រយុទ្ធវ័យ ២០ ឆ្នាំរូបនេះគឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Champions League ដោយរូបគេស៊ុតបាន ១០ គ្រាប់។


12 Jun 2021

Vittorio Pozzo
ក្រុមជម្រើសជាតិអ៊ីតាលីបានយកឈ្នះជម្រើសជាតិទួរគីក្នុងលឹទ្ធផល (៣-០) ក្នុងការប្រកួតយូរ៉ូ ២០២០ ពូល A ដែលជាការប្រកួតថ្ងៃបើកឆាកព្រឹត្តិការណ៍បាល់ទាត់ទ្វីបអ៊ឺរ៉ុប ។ ក្រុមរបស់គ្រូបង្វឹកលោក Roberto Mancini បានបង្ហាញសម្ថតភាពរបស់ខ្លួនដោយមិនទាន់ស្គាល់ពាក្យថាចាញ់របស់ពួកគេនូវឡើយទេក្នុង ២៨ ប្រកួតចុងក្រោយ។ វាជាលទ្ធផលល្អបំផុតទី ២ ក្នុងប្រវត្តិក្រុមជម្រើសជាតិអ៊ីតាលី។ ឯតទគ្គកម្មនេះត្រូវបានជម្រើសជាតិអ៊ីតាលីបានបំបែកម្ដងរួចហើយកាលពីឆ្នាំ ១៩៣៥ ដល់ ១៩៣៩ នៅពេលដែលប្រទេសអ៊ីតាលីក្រោមការគ្រប់គ្រងរបស់លោក Vittorio Pozzo មិនបានចាញ់ ៣០ ប្រកួតជាប់គ្នា។ លោក Mancini បានចូលកាន់តំណែងជាគ្រូជម្រើសជាតិអ៊ីតាលីកាលពីខែឧសភាឆ្នាំ ២០១៨ ។


12 Jun 2021

Paris Saint-Germain
អ្នកចាំទី Gianluigi Donnarumma របស់ក្រុម AC Milan ដែលនឹងក្លាយជាកីឡាករឥតគិតថ្លៃនៅថ្ងៃទី ៣០ ខែមិថុនាគឺជិតនឹងផ្លាស់ទៅកាន់ក្លឹបអ្នកមានបារាំង Paris Saint Germain ហើយ។ អ្នកកាសែត Fabrizio Romano បានរាយការណ៍ថាអ្នកចាំវ័យ ២២ ឆ្នាំរូបនេះបានឈានដល់កិច្ចព្រមព្រៀងពាក្យសំដីជាមួយក្លឹបប៉ារីសលើកិច្ចសន្យារហូតដល់ខែមិថុនាឆ្នាំ ២០២៦ ឯណោះ។ មានសេចក្តីរាយការណ៍ថាក្លឹប PSG បានផ្តល់ប្រាក់ឲ្យអ្នកចាំទីវ័យក្មេងសញ្ជាតិអ៊ីតាលី Donnarumma ចំនួន ១២ លានផោនក្នុងមួយឆ្នាំរួមទាំងប្រាក់រង្វាន់ផងដែរ។


12 Jun 2021

Arsenal
premier league

កាំភ្លើង​ធំ Arsenal ឈ្នះ​ Newcastle ៤-០ យប់មិញកីឡាករ​ម្នាក់​បាន​ MOTM ១០ ពិន្ទុ​ពេញ

កាល​ពី​យប់​មិញ​នៅ​ជំនួប​ទល់​ក្លឹប Newcastle United កាំភ្លើង​ធំ​ Arsenal បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​ខ្លាំង រហូត​លុត​ក្រុម​ភ្ញៀវ​ក្នុង​លទ្ធផល​ដល់​ទៅ ៤-០។ ជា​ការ​សម្រេច​គ្រាប់​បាល់​កើត​ចេញ​ពី​ថ្វី​ជើង​កីឡាករ Aubameyang, Pepe, Ozil និង Lacazette...
premier league

កីឡាករ Liverpool ​នឹង​បាន Bonus ​៤​លាន​ផោន ប្រសិន​បើ​ជួយ​ក្លឹប​លើក​ពាន Premier League

​ក្រុម​កីឡាករ Liverpool ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម Bonus ​ដល់​ទៅ​៤​លាន​ផោន ​ប្រសិន​បើ​ពួកគេ​អាច​លើក​ពាន​រង្វាន់ English Premier League ​បាន​។ ​លោក Jurgen Klopp ត្រូវ​គេ​រំពឹង​ខ្ពស់​ថា នឹង​អាច​ជួយ Liverpool បំបែក​កំណត់ត្រា​លើក​ពាន Premier League ជា​លើក​ដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ នៅ​ខែ​ក្រោយ បន្ទាប់​ពី​ដាច់​២២​ពិន្ទុ សម្រាប់​ការ​លេង​ទើប​២៥​ប្រកួត។ ចំពោះ​កីឡាករ​ដែល​បាន​ចូល​លេង​​នៅ Premier League រដូវ​កាល​នេះ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ទាំង​​​អស់​គ្នា។ សម្រាប់​ប្រាក់​ដែល​ពួក​គេ​ទទួល​បាន​អាស្រ័យ​លើ​ការ​បង្ហាញ​ខ្លួន​ប្រកួត​ មាន​ន័យ​ថា អ្នក​លេង​បាន​ច្រើន​បាន​លុយ​ច្រើន លេង​បាន​តិច​បាន​លុយ​តិច។ ​អ្វី​ដែល​គួរ​ឱ្យ​ឆាប់​អារម្មណ៍​ថែម​ទៀត​នោះ ​ប្រភព​នៅ​អង់គ្លេស​បាន​បញ្ជាក់​ថា​ក្រុម​កីឡាករ​ហង្ស​ក្រហម នឹង​ទទួល​បាន​ប្រាក់​បន្ថែម​ដល់​ទៅ​៤​លាន​ផោន ​ប្រសិន​បើ​ពួកគេ​អាច​លើក​ពាន​បាន។ ​ចំនួន​ប្រាក់ ​នឹង​គិត​តាម​អ្វី​ដែល​ក្រុម​ធ្វើ​បាន​ល្អ​បំផុត ព្រោះ​នេះ​ជា​ឆ្នាំ​ដំបូង​ក្រោយ​រយៈ​ពេល​៣០​ឆ្នាំ​ដែល​ក្រុម Liverpool ​ខកខាន​លើក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស៕ ក្រុម Liverpool ​វ៉ាដាច់​ពិន្ទុ​ក្រុម​លេខ​២ ​ដល់​ទៅ​២២​ពិន្ទុ​ទៅ​ហើយ ដូច្នេះ​ការ​ឈ្នះ​ពាន​រង្វាន់ Premier League ​របស់​ពួកគេ​ហាក់​ដូចជា​មើល​ឃើញ​ច្បាស់​រួច​ជា​ស្រេច។ អ្វី​ដែល​ក្រុម​នេះ​បន្ដ​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​ឈ្នះ​ការ​ប្រកួត​ដែល​នៅ​សល់​ទាំង​អស់ ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ឈ្នះ​ពាន​មាស​តែ​ម្ដង។


07 Feb 2020

West Ham

West Ham ព្រមាន​ដាក់​ទណ្ឌកម្មក្រុម​កីឡាករ​របស់​ខ្លួន ប្រសិន​បើមិនអាចជួយ​ក្លឹប​បន្ត​នៅ Premier League

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mails បាន​ឲ្យ​ដឹង​ថា  ក្លឹប​លីគ​កំពូល​អង់គ្លេស​ West Ham ព្រមាន​ដាក់​ទណ្ឌកម្ម​ក្រុម​កីឡាករ​របស់​ខ្លួន ដោយ​កាត់​ប្រាក់ខែ​ពាក់​កណ្ដាល​ ប្រសិន​បើ​បរាជ័យ​ក្នុង​ការ​ជួយ​ក្លឹប​បន្ត​នៅ Premier League។ គួរឲ្យដឹងដែរថា កីឡាករ​របស់​ក្លឹប​នេះ​ភាគ​ច្រើន​ បាន​ដាក់​លក្ខខ័ណ្ឌ​នេះ​នៅ​ក្នុង​កុងត្រា​ឯកជន​របស់​ខ្លួន។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ ដោយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ប្រាក់​ឈ្នួល​កីឡាករ ពេល​ធ្លាក់​ទៅ​ក្របខ័ណ្ឌ Championship។ ប្រសិន​បើ​ធ្លាក់​ទៅ​កាន់​លីគ​ទី២ មែន West Ham មិន​ត្រឹម​តែ​បាក់​មុខ​ទេ ប៉ុន្តែ​ក៏​ជួប​បញ្ហា​ទាក់ទង​នឹង​ប្រាក់​ចំណូល​ផង​ដែរ​។ យ៉ាងណាមិញ មាន​ពាក្យ​ល្ហិចល្ហៀង​ថា ប្រសិន​បើ​ក្លឹប​ធ្លាក់​មែន កីឡាករ​ល្អ​ៗ​មួយ​ចំនួន​នឹង​ចាកចេញ​ពី​ក្លឹប​ភ្លាម។ ក្លឹប West Ham ពេល​នេះ​ដែរ​កំពុង​តែ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១៨ ដែល​ជា​តំបន់​គ្រោះថ្នាក់​ត្រូវ​កាត់​ចេញ​ ដោយ​មាន​ ២៤ពិន្ទុ ខណៈ​ក្លឹប Aston Villa ជាប់​លេខ ១៧​ មាន ២៥ពិន្ទុ៕


05 Feb 2020

Tottenham Hotspur

Son តែតមួយគ្រាប់ចុងម៉ោងជួយ Spurs រកបានជ័យជម្នះលើកដំបូងនៅ Premier League

ក្រុមបាល់ទាត់ Tottenham Hotspur រកបានជ័យជម្នះលើកដំបូងនៃលីគកំពូលអង់គ្លេស Premier League ក្នុងឆ្នាំថ្មី២០២០នេះ ក្រោមការដឹកនាំដោយលោក Jose Mourinho ដោយបានយកឈ្នះក្រុមបាតតារាង Norwich City ក្នុងលទ្ធផល ២-១ ដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី ២៣ខែមករា ឆ្នាំ២០២០ ក្នុងសប្តាហ៍ទី ២៤ជើងទី ២។ ខ្សែបម្រើជម្រើសជាតិអង់គ្លេស Dele Alli បានរកគ្រាប់បាល់បើកការនាំមុខមុនឲ្យ Spurs នៅនាទីទី៣៨។ ប៉ុន្តែការប្រកួតអូសបន្លាយដល់នាទី៧០ Norwich បានតាមស្មើវិញដោយការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ Teemu Pukki។ យ៉ាងណាមិញ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung min-Son បានតែតបញ្ចូលទីមួយគ្រាប់នៅនាទីទី៧៨ ជួយ Spurs បន្តនាំមុខជាថ្មី និងរក្សាលទ្ធផល ២ទល់នឹង១ ដល់ចប់ការប្រកួត។ តាមលទ្ធផលនេះបានធ្វើឲ្យក្រុមលោក Jose Mourinho រកបាន ៣៤ពិន្ទុឈរនៅលេខរៀងទី ៦គិតត្រឹមសប្តាហ៍ទី ២៤ជើងទី ២នេះដោយស្មើពិន្ទុគ្នាជាមួយក្រុម Man Utd ដែលបានចាញ់ក្រុម


23 Jan 2020

ព័ត៍មានបាល់ទាត់អន្តរជាតិ

Man Utd ត្រូវបានអ្នកគាំទ្រខ្លួនឯងចំអក ពេលចាញ់ Burnley ឈ្នះនៅ Old Trafford

ក្រុមបិសាចក្រហម Manchester United ត្រូវបានអ្នកគាំទ្រខ្លួនឯងសើចចំអក ស្របពេល Burnley ឈ្នះនៅ Old Trafford ជាលើកដំបូងក្នុងក្របខ័ណ្ឌ Premier League យប់ថ្ងៃពុធទី២២ខែមករាឆ្នាំ២០២០ ដោយលទ្ធផល០-២។ Burnley បានបើកការនាំមុខក្នុងនាទី៣៩ដោយខ្សែប្រយុទ្ធនូវ៉ែលហ្សេឡង់ Chris Wood មុន Jay Rodriguez ស៊ុតគ្រាប់ចុងក្រោយក្នុងនាទី៥៦ តាមរយៈការលេង មួយ-ពីរ ជាមួយ Wood។នេះជាលើកទី៣ជាប់គ្នាដែល Burnley រកបាន២គ្រាប់មុនក្នុងការប្រកួតទល់ Man Utd នៅ Old Trafford តែជាលើកទី១ដែលពួកគេទទួលបាន៣ពិន្ទុពេញនៅទីនេះ។ ក្រុមលោក Ole Gunnar Solskjaer ដែលទើបមានបញ្ហាថែមទៀតជាមួយរបួសរបស់ Marcus Rashford លេងដូចជាគ្មានថាមពលក្នុងខ្លួននិងកម្របង្កភាពគំរាមកំហែងនៅទីរបស់ Nick Pope ណាស់។នៅពេលសម្រាកវគ្គទី១ អ្នកគាំទ្របិសាចក្រហមបានបន្លឺសំឡេងចំអកក្រុមរបស់ខ្លួន និងម្ដងទៀតនៅពេលចប់វគ្គទី២ ខណៈផ្នែកជាច្រើននៃកន្លែងអង្គុយត្រូវបានចាកចេញ៥នាទីមុនចប់ការប្រកួត។ Man Utd នៅឈរលេខ៥ដដែល តែនៅក្រោមក្រុមលេខ៤ Chelsea ៦ពិន្ទុ។ ចំណែក


23 Jan 2020