ក្លឹបបាល់ទាត់ចិន Dalian Yifang បានផ្ដល់សំណើដែលមានទឹកប្រាក់សន្ធឹកសន្ធាប់ដើម្បីអន្ទងខ្សែប្រយុទ្ធ Wilfried Zaha ឱ្យផ្លាស់ចេញពី Crystal Palace នាពេលខាងមុខនេះ។

Zaha នឹងបានប្រាក់ 40ម៉ឺនផោនក្នុងមួយសប្ដាហ៍ប្រសិនបើលោកទៅចិន
Zaha នឹងបានប្រាក់ 40ម៉ឺនផោនក្នុងមួយសប្ដាហ៍ប្រសិនបើលោកទៅចិន

បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ចាតិកូឌីវ័រទទួលបាន 13ម៉ឺនផោនក្នុងមួយសប្ដាហ៍ពីក្លឹប Crystal Palace ដែលលេងនៅលីគកំពូលរបស់អង់គ្លេស Premier League ដោយតែទម្រង់លេងរបស់គេល្អទើបក្លឹបចិនហ៊ានឱ្យថ្លៃឈ្នួលគុណនឹង3ដល់រូបគេ ប្រសិនគេព្រមផ្លាស់ទៅចិន។

ក្លឹបចិនដែរហ៊ានចំណាយលុយសន្ទឹកសន្ទាប់ទៅលើ Zaha រូបនេះ គឺក្លឹប Dalian Yifang ដែរគ្រប់គ្រង់ដោយអតីតគ្រូបង្វឹករបស់ក្លឹបយក្សអេស្ប៉ាញ Real Madrid លោក Bernd Schuster៕

ប្រភព៖ Dailymail